ប្រទេសចិនដាក់ទណ្ឌកម្មទៅលើសហរដ្ឋអាមេរិកចំពោះភាពចលាចលនៅទីក្រុងហុងកុង

ចិន៖ ប្រទេសចិនបានផ្អាកការចូលចតនាវាចម្បាំងអាមេរិកនិងបានដាក់ទណ្ឌកម្មអង្គការក្រៅរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃច័ន្ទក្នុងការសងសឹកចំពោះការអនុម័តច្បាប់គាំទ្រដល់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។

ប្រទេសចិនបានបដិសេធរួចហើយនូវសំណើសុំឱ្យនាវាកងទ័ពជើងទឹកអាមេរិកចំនួន ២ គ្រឿងចូលចតនៅហុងកុងក្នុងខែសីហាដោយមិនបានបញ្ជាក់ពីមូលហេតុ។

កាលពីសប្តាហ៍មុនប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចុះហត្ថលេខាលើច្បាប់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហុងកុងដែលតម្រូវឱ្យលោកប្រធានាធិបតីពិនិត្យឡើងវិញជារៀងរាល់ឆ្នាំនូវស្ថានភាពពាណិជ្ជកម្មអំណោយផលរបស់ទីក្រុងព្រមទាំងគំរាមដកហូតការអនុគ្រោះពាណិជ្ជកម្មវិញប្រសិនបើសេរីភាពពាក់កណ្តាលស្វយ័តរបស់ហុងកុងត្រូវបានលុបចោល។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៣.១២.១៩)