លីប៊ី៖ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ីកាលពីថ្ងៃចន្ទបានថ្កោលទោសការវាយប្រហារតាមអាកាសនៅក្នុងប្រទេសលីប៊ីអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះដោយអំពាវនាវឱ្យមានការការពារជនស៊ីវិលនៅក្នុងប្រទេសនេះ។
រដ្ឋធានីទ្រីប៉ូលីកំពុងមានសង្គ្រាមហឹង្សាអស់រយៈពេលជិត ៨ ខែរវាងរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិនិងកងទ័ពដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសដែលកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុងនិងផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
អំពើហឹង្សានេះបានសម្លាប់និងធ្វើឲ្យរបួសមនុស្សរាប់ពាន់នាក់ព្រមទាំងបានបង្ខំឲ្យប្រជាជនជាង ១២ ម៉ឺននាក់ចេញពីទីលំនៅរបស់ពួកគេ។
អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៣.១២.១៩)