ហ្វីលីពីន៖ អាជ្ញាធរអាកាសយានដ្ឋានបាននិយាយកាលពីថ្ងៃច័ន្ទថាអាកាសយានដ្ឋានអន្តរជាតិនីណយរបស់ទីក្រុងម៉ានីលនឹងត្រូវបិទក្នុងរយៈពេល ១២ ម៉ោងដោយចាប់ផ្តើមពីម៉ោង ១១ ព្រឹកថ្ងៃអង្គារនេះដោយសារតែមានការគំរាមកំហែងដែលបង្កឡើងដោយព្យុះ ឈ្មោះកាមួរី (Kammuri) ។
អ្នកគ្រប់គ្រងទូទៅនៃអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិក្រុងម៉ានីលបានប្រាប់សន្និសីទសារព័ត៌មានមួយថាជើងហោះហើរសរុបចំនួន ៤៣៨ នឹងត្រូវរងផលប៉ះពាល់ដោយសារការផ្អាក។
រហូតមកដល់ពេលនេះប្រជាជនជាង ៦០.០០០ នាក់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់និងការបាក់ដីនៅក្នុងតំបន់ប៊ីគុល (Bicol) ត្រូវបានជន្លៀសទៅតំបន់ដែលមានសុវត្ថិភាពហើយ។
អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៣.១២.១៩)