Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុកែលម្អសោភ័ណភាពទីក្រុងនិងតំបន់ឆ្នេរសម្រាប់ភ្ញៀវលំហែកាយ ក្នុងឱកាបុណ្យចូលឆ្នាំសាកលខាងមុខ

Published

on

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ យី វិច្ឆិកា

MC៖ រដ្ឋបាលខេត្តព្រះសីហនុបានកែលម្អសោភ័ណភាពអនាម័យបរិស្ថានក្នុងទីក្រុងនិងតំបន់ឆ្នេរជាច្រើន ដើម្បីទាក់ទាញភ្ញៀវ ទេសចរឲ្យទៅលេងកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះអោយកាន់តែច្រើននាឱកាបុណ្យចូលឆ្នាំសាកលខាងមុខនេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងបន្តរៀបចំស្ថាប័នាផ្លូវថ្នល់ សម្អាតឆ្នេរខ្សាច់ រៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់កុំឲ្យហូរចួលសមុទ្រ និងតូបគំរូថ្មីនៅឆ្នេរអូរឈើទាល ដើម្បីទទួលភ្ញៀវទេសចរ សម្រាកលំហែកាយនៅក្នុងបុណ្យចូលឆ្នាំសាកល ។
លោកបន្តថា អាជ្ញាធរកបានរៀបចំផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់អោយកាន់តែល្អផងដែរ ដើម្បីធ្វើយ៉ាងណាថែរក្សាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក៏ដូចជា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគទាំងអស់នៅក្នុងខេត្តនេះ ។
សំឡេង « យើងមើលឃើញការស្តារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តព្រះសីហនុ វាជាកត្តាដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ជាពិសេសលើការវិនិយោគនិងវិស័យទេសចរណ៍តែ ម្តង ។ ពាក់ព័ន្ធអ្វីដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបានកំពុងធ្វើ ពាក់ព័ន្ធការត្រៀមលក្ខណៈរបស់រដ្ឋបាលខេត្តចំពោះបុណ្យចូលឆ្នាំសាកល គឺយើងបាននិងកំពុងរៀបចំការសាងសង់នូវតូបគំរូថ្មីនៅឆ្នេរអូរឈើទាលគឺយើងធ្វើតាមស្តង់ដាដែលដាក់ចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរកម្ពុជា ។ ហើយនៅក្នុងនោះពាក់ព័ន្ធទៅ និងការរៀបចំតំបន់ឆ្នេរ សម្អាតអនាម័យក៏ដូចជាការរៀបចំនូវប្រព័ន្ធលូទឹកកខ្វក់ផ្សេងៗ ដែលយើងធ្វើកន្លងមកមានបួនទីតាំង ដើម្បីទប់ស្កាត់កុំឲ្យទឹកកខ្វក់ ហូរចូលតំបន់ឆ្នេរការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីយើងត្រៀមទទួលភ្ញៀវជាតិអន្តរជាតិក្នុងឪកាសបុណ្យចូលឆ្នាំសាកលក៏ដូចជាបុណ្យធំៗផ្សេងៗទៀត »។
លោក ឃាង ភារម្យ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករលក់ដូរ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សូមមេត្តាកុំតម្លើងថ្លៃ ដែលអាចធ្វើឲ្យភ្ញៀវទេសចរមិនហ៊ានមកលេងនិងប៉ៈពាល់ដល់ ផ្នែកមួយក្នុងការរកចំណូលផងដែរ ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន