អ្នកវិទ្យាសាស្ត្ររកឃើញថា តើហេតុអ្វីបានជាបុរសស្លាប់ដោយសារ ជំងឺមហារីកច្រើនជាងស្ត្រី

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — យោងតាមអ្នកស្រាវជ្រាវអូស្ត្រាលីបានឱ្យដឹងថា បុរសប្រឈមនឹងហានិភ័យខ្ពស់​ដោយសារ​តែភាពងាយរងគ្រោះរបស់ពួកគេ ចំពោះការផ្លាស់ប្តូរ TP53 ដែលរំខានដល់ដំណើរ​ការ​នៃប្រូតេអ៊ីន p53 ក៏ដូចជាដោយសារតែហ្សែន p53 គ្រប់គ្រងលើក្រូម៉ូសូម X។

កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលជំងឺមហារីក Peter MacCallum បានធ្វើការ​ស្រាវជ្រាវថ្មី ដោយពន្យល់ពីមូលហេតុដែលបុរសងាយនឹងស្លាប់ដោយសារជំងឺ​មហារីក​ជាង​ស្ត្រី។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វាបង្ហាញថា ការផ្លាស់ប្តូរហ្សែនក្នុង TP53 ដែលជា​ហ្សែនការពារហ្សែន គឺកើតមានញឹកញាប់ចំពោះបុរសជាងស្ត្រី ហើយនេះគេអាចពន្យល់បាន​មួយ​ផ្នែកថា ហេតុអ្វីបានជាបុរសងាយនឹងកើតជំងឺនេះ។

វេជ្ជបណ្ឌិត Hauptpt អ្នកដឹកនាំការស្រាវជ្រាវបានពន្យល់ថា TP53 គឺជាហ្សែនដែល​ផ្លាស់​ប្តូរជាទូទៅបំផុត នៅក្នុងជំងឺមហារីកមនុស្សដោយមានច្រើនជាងពាក់កណ្តាលនៃ​ជំងឺ​មហារីករបស់មនុស្ស ដោយមានការប្រែប្រួលដែលរំខានដល់មុខងាររបស់ប្រូតេអ៊ីន p53។

លើសពីនេះទៀត ការស្រាវជ្រាវបានបង្ហាញថា ហ្សែនមួយចំនួននៅលើក្រូម៉ូសូម X អាច​ជះឥទ្ធិពលដល់ប្រូតេអ៊ីនដែលមានមុខងារ p53 បើទោះបីជាគ្មានការផ្លាស់ប្តូរ TP53 ក៏​ដោយ។ ដោយសារបុរសមាន       ក្រូម៉ូសូម X តែមួយប៉ុណ្ណោះ(XY) ពួកគេត្រូវប្រឈមនឹង​ហានិភ័យ​ខ្ពស់នៃជំងឺមហារីក ពីព្រោះហ្សែន p53 ដែលមានទំនាក់ទំនងជាមួយហ្សែន។

លោកវេជ្ជបណ្ឌិត Dr Haupt បានមានប្រសាសន៍ថា ការរកឃើញទាំងនេះ ធ្វើឡើង​ដើម្បីបង្ហាញពីរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយនៃការការពារស្ត្រីពីជំងឺមហារីក p53 ដែលបង្ក​ឡើង​ដោយការការពារជីវ សាស្ត្រទាំងបីស្រទាប់ស្មុគស្មាញ និងភាពស្មុគស្មាញ។

យោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការ អ្នកវិទ្យា​សាស្ត្រ​បានសិក្សាលើDNA របស់បុរស និងស្ត្រី ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មាន​ជំងឺមហារីកមិនបន្តពូជចំនួន ១២ប្រភេទផ្សេងៗគ្នា ដើម្បីឱ្យយល់ពីភាពខុសគ្នានៃភេទ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ទី១: ស្ត្រីទំនងជាមិនសូវមាន​ការផ្លាស់ប្តូរក្នុង TP53។ ទី២: វត្តមាននៃហ្សែន p53 ដែលគ្រប់គ្រងលើហ្សែនក្រូម៉ូសូម X មានន័យថាបុរសងាយនឹងខូចទ្រង់ទ្រាយហ្សែនទាំងនេះ។ ហើយចុងក្រោយ វាហាក់ដូចជា​មានឧបសគ្គ​ចំពោះស្ត្រីដែលរារាំងការបញ្ចេញហ្សែនប្រភេទ p53 ដែលទាក់ទងនឹងហ្សែន។

លទ្ធផលនៃការស្រាវជ្រាវនេះ អាចរួមចំណែកដល់ការផលិតថ្នាំថ្មីដែលមានគោល​បំណង​ធ្វើឱ្យសកម្មឡើងវិញនូវ p53 ហើយធ្វើដូច្នេះអាចបន្ថយហានិភ័យនៃជំងឺមហារីក៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)