ប្រធានអ្នកចរចាក្នុងកិច្ចពិភាក្សាចែករំលែកចំណាយការពារជាតិជាមួយ សហរដ្ឋអាមេរិកនឹងចាកចេញទៅទីក្រុងវ៉ាស៊ីនតោន

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — អ្នកចរចាកំពូលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃនេះថា កូរ៉េខាងត្បូងនឹងតស៊ូព្យាយាម​ដើម្បីកិច្ចព្រមព្រៀងចែករំលែកចំណាយការពារជាតិ «ដែល​អាចទទួលយកបាន »មួយ ជាមួយ​សហរដ្ឋ​អាមេរិក ទោះបីជាសម្ព័ន្ធមិត្តមួយនេះ​អាចនឹងខកខាន​ដល់កាលបរិច្ឆេទកំណត់នៅចុង​ឆ្នាំ​ក៏ដោយ។

លោក Jeong Eun-bo ប្រធានអ្នកចរចារបស់ទីក្រុងសេអ៊ូលសម្រាប់កិច្ចព្រមព្រៀង​វិធានការពិសេស(SMA) បានធ្វើការកត់សម្គាល់ នៅពេលលោកចាកចេញទៅទីក្រុងវ៉ាស៊ីន​តោន​ ដើម្បីជួបជាមួយសមភាគី      អាមេរិករបស់លោក គឺលោក James DeHart នៃក្រសួង​ការបរទេសសម្រាប់កិច្ចចរចាលើកទី៤ ដែលបានគ្រោងធ្វើនៅថ្ងៃអង្គារ រហូតដល់ថ្ងៃពុធ (ម៉ោងនៅអាមេរិក) ។

កិច្ចពិភាក្សាកាលពីពេលថ្មីៗ បានធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិកបាន​កាត់បន្ថយកិច្ចចរចាមុនៗ ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីពាក់កណ្តាលខែវិច្ឆិកា​ ក្នុងការបង្ហាញជាសាធារណៈដ៏កម្រមួយនៃការខ្វែងគំនិតគ្នា លើការចែករំលែករបស់សម្ព័ន្ធ​មិត្ត​ចំពោះការចំណាយសម្រាប់ការថែរក្សាកងទ័ពអាមេរិកនៅទីក្រុងសេអ៊ូល។

លោកបាននិយាយថា បើទោះបីជាភាគីអាមេរិក បានចាកចេញពីកន្លែងដំបូងក្នុងពេល​ជជែក​គ្នាកាលពីពេលថ្មីៗនេះក៏ដោយ ក៍យើងនឹងធ្វើកិច្ចព្រមព្រៀងមួយដែលជួយពង្រឹង​សម្ព័ន្ធមិត្តកូរ៉េ-អាមេរិក និងជំហរការពាររួមគ្នា ដោយអំពាវនាវឱ្យមានកិច្ចព្រមព្រៀងដែល​អាច​ទទួលយកបាន។

នៅពេលត្រូវបានគេសួរថា តើសម្ព័ន្ធមិត្តអាចនឹងធ្វើកូដកម្មកិច្ចព្រមព្រៀងមួយ​នៅចុង​ឆ្នាំនេះបានទេនោះ? លោកបាននិយាយថា លោកនឹងព្យាយាមបំពេញតាមកាលបរិច្ឆេទ​ដែលបានកំណត់​នៅចុងឆ្នាំនេះ «ជាគោលការណ៍» ប៉ុន្តែបានបន្ថែមថា វាជាប្រធានបទ​ត្រូវ​ផ្លាស់​ប្តូរ អាស្រ័យលើរបៀបដែលកិច្ចចរចាដំណើរការទៅបាន។

លោក Jeong ក៏បាននិយាយផងដែរថា កិច្ចពិភាក្សាមួយជុំទៀតត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងឆ្នាំនេះ។

ការបែកបាក់នៃការចរចានេះ បានគូសបញ្ជាក់អំពីភាពខុសគ្នារវាងប្រទេសទាំងពីរ ចំពេលដែលទីក្រុងវ៉ាស៊ីនតោន បានទាមទារឱ្យមានការដំឡើងប្រាក់ខែយ៉ាងច្រើនដល់ទីក្រុង​សេអ៊ូល​ ដោយលើសជាងប្រាំដងដល់ជិត ៥ ប៊ីលានដុល្លារអាមេរិក។

ស្ថិតក្រោមកិច្ចព្រមព្រៀងនៅឆ្នាំនេះ ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ទីក្រុងសេអ៊ូល បានយល់ព្រមបង់ប្រាក់ចំនួន ១,០៤ទ្រីលានវ៉ុន (៨៨២ លានដុល្លារ) ពោលគឺកើនឡើង ៨,២ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ កិច្ចព្រមព្រៀងបច្ចុប្បន្ន នឹងត្រូវផុតកំណត់នៅ​ចុង​ឆ្នាំនេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)