ចិនចោទប្រកាន់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថាបានធ្វើការជ្រៀតជ្រែកមិនសមរម្យ

ចិន៖ ប្រទេសចិនកាលពីថ្ងៃសៅរ៍បានចោទប្រកាន់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រីមីឆែលបាឆេលេត   ពីការជ្រៀតជ្រែកមិនសមរម្យនៅក្នុងកិច្ចការរបស់ប្រទេសចិនបន្ទាប់ពីលោកស្រីបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការប្រើកម្លាំងហួសប្រមាណរបស់ប៉ូលីសនៅក្នុងទីក្រុងហុងកុង។

បេសកជនចិនប្រចំានៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវបាននិយាយថាការសរសេរអត្ថបទមួយ​ដោយលោកស្រីហើយចុះផ្សាយលើទំព័ររបស់កាសែតមួយ ​​ គឺខុសហើយបានរំលោភលើគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍របស់បេសកជនចិនបាននិយាយថាអត្ថបទនេះមិនសមរម្យទាក់ទងនឹងស្ថានភាពនៃតំបន់រដ្ឋបាលពិសេសហុងកុង និង បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០២.១២.១៩)