លោកត្រាំធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ

អាមេរិក៖ ប្រធានាធិបតីដូណាល់ត្រាំបានចេញដំណើរនៅថ្ងៃច័ន្ទនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងឡុងដ៍ហើយលោកត្រំាកំពុងស្ថិតក្រោមសម្ពាធពីនាយករដ្ឋមន្រ្តីអង់គ្លេសបូរីស ហ្សនស៊ុន​ដែលព្យាយាមរារំាងមិនឲ្យអាមេរិកលូកដៃចូលទៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ចក្រភពអង់គ្លេស នៅចុងខែធ្នូនេះ។

ក្នុងនាមជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ ២០១៦ ហើយបន្ទាប់មកធ្វើជាប្រធានាធិបតីចាប់តាំងពីដើមឆ្នាំ ២០១៧ លោកត្រាំមិនដែលបង្ហាញការគាំទ្ររបស់អាមេរិកចំពោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនោះទេ។

មន្រ្តីអាមេរិកមើលឃើញកិច្ចប្រជុំកំពូលរបស់អង្គការណាតូគឺជាឱកាសមួយសម្រាប់លោកត្រំា ​ ខណៈដែលសម្ពាធរបស់លោកទៅលើប្រទេសជាសមាជិកបាននាំឱ្យប្រទេសជាច្រើនបង្កើនការចំណាយយោធារបស់ពួកគេ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០២.១២.១៩)