សភាអ៊ីរ៉ាក់អនុម័តការលាលែងតំណែងរបស់នាយករដ្ឋមន្រ្តីខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅតែបន្ត

អ៊ីរ៉ាក់៖ មន្ត្រីអ៊ីរ៉ាក់បានរាយការណ៍តាមទូរទស្សន៍ថាសភាអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យបានអនុម័តការលាលែងពីតំណែងជាផ្លូវការរបស់នាយករដ្ឋមន្រ្តីលោកអាឌែលអាប់ឌុលម៉ាឌីនៅពេលដែលបាតុកម្មនៅតែបន្តកើតមាននៅក្នុងប្រទេស។

ស្ថានីយទូរទស្សន៍របស់អ៊ីរ៉ាក់ដែលគ្រប់គ្រងដោយរដ្ឋបានផ្សាយថាសមាជិកសភាបានបោះឆ្នោតយល់ព្រមទទួលយកការលាលែងរបស់លោក អាឌែលអាប់ឌុលម៉ាឌីបន្ទាប់ពីបានអានលិខិតលាលែងពីតំណែងរបស់លោកក្នុងអំឡុងពេលប្រជុំរួចមក។

ការប្រជុំវិសាមញ្ញរបស់សភាបានធ្វើឡើងនៅពេលរសៀលដើម្បីពិភាក្សាអំពីការតវ៉ានិងស្ថានភាពសន្តិសុខនៅខេត្តឌីកានិងណាហ្វីសនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ក៏ដូចជាការលាលែងតំណែងរបស់លោកអាប់ឌុលម៉ាឌីផងដែរ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០២.១២.១៩)