ប្រមុខរាជរដ្ឋាភិបាល អបអរសាទរខួប៤១ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការអបអរសាទរខួប៤១ឆ្នាំនៃការបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែល​បច្ចុប្ប​ន្ន​​ហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាថ្ងៃខ្មែរអ្នកស្នេហាជាតិមួយក្រុមបាន​ ​​ប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះ​ជាតិចេញ​ពីរបប​ក​ម្ពុ​ជាប្រជាធិបតេយ្យ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេ​ជោ ហ៊ុន សែន បានសរសេរថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (០២​ ធ្នូ ១​៩​៧​៨-០២​ ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្ន​ត្រូវបានប្តូរឈ្មោះ​ថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ​ជាថ្ងៃដែលខ្មែរ​អ្នកស្នេ​ហា​ជា​តិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែន​ការរំដោះ​ជា​តិ​ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ សម្ដេចតេជោបានរម្លឹកថា រណសិរ្សសាមគ្គី​សង្រ្គោះជាតិកម្ពុជា បច្ចុប្បន្ន​មាន​ឈ្មោះ​​ថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ​កម្ពុជា បានចាប់បដិសន្ធិឡើង​នៅ​ថ្ងៃ​​ទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញ​សេចក្តី​ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់​រំ​ដោះ​ស្នួល ស្រុកស្នួល ខេត្តក្រចេះ។ សម្ដេចតេជោបាន​​បន្ថែមថា រណសិរ្សសាមគ្គី​សង្រ្គោះជាតិកម្ពុជា​ត្រូវបានកើតឡើង​ដោ​​យកម្លាំងមហាសាមគ្គី​ប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច​អគ្គ​ម​ហា​ពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្ម​ពោធិសាល ជា ស៊ីម សម្តេ​ចអគ្គម​ហាបតីតេ​ជោ​ ហ៊ុន សែន និងវីរជន​ស្នេហា​ជាតិ ជាច្រើន រូបទៀត ក្នុងការរៀបចំកម្លាំង​ផ្ដួលរំលំរបប​ប្រល័​យ​ពូជ​សាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី០៧​ ខែមករា ឆ្នាំ១៩៧៩៕

ដោយ ជឹម ណារី