Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

យុវជនរាប់ពាន់នាក់ចូលរួមអបអរសាទរខួបលើកទី៤១ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជា

Published

on

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ ក្រុមយុវជនរាប់ពាន់នាក់ ចូលរួមអបអរសាទរខួបលើកទី៤១ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជា ដើម្បីរំលឹកនៅគុណូការៈនៃការលះបង់យុវជនជំនាន់មុននិងបុព្វបុរសរបស់យើង ព្រមទាំងអបអរសាទសមិទ្ឋិផលដែលសម្រេចបានកន្លងមក ដែលរួមចំណែកនាំកម្ពុជាទៅអនាគតឲ្យកាន់តែប្រសើរ ។
ថ្លែងក្នុងពីធីអបអរសាទរខួបលើកទី៤១នៃថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានមានប្រសាសន៍ថា ក្រុមយុវជនបានលះបង់នៅឆន្ទៈមុះមុត ក្រោមស្មារតី ០២ ឆ្នូ ដែលយុវជនជំនាន់មុនបានលះបង់ នឹងបន្តការចូលរួមជាមួយសង្គមជាតិក្នុងការស្ដារកសាងនិងការបង្កើតបាននៅសមិទ្ឋិផលនានាសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ។
ឯកឧត្តម បន្តថា ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះសហភាពសហព័ន្ធកម្ពុជាបានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយ នូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស ជាពិសេសមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ពិសេសយុវជនតាមរយៈសកម្មភាពរបស់ខ្លួនផ្ដើមចេញពីការងារកិច្ចសង្គម មនុស្សធម៌នានា ដើម្បីជាឧត្តមប្រយោជន៍ វឌ្ឍនភាព និងកិត្យានុភាពកម្ពុជា ក្រោមស្មារតីជឿជាក់លើកម្ពុជា ។
ឯកឧត្តម បញ្ជាក់ដែរថា ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ រួមមាន ៖ ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកវែងជាងគេ និងព្រឹត្តិការណ៍នានាផ្សេងៗ ។
សូមបញ្ជាក់ថា កម្មវីធីខួបលើកទី៤១ឆ្នាំ នៃថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជា ថ្ងៃទី០២ ធ្នូ ឆ្នាំ១៩៧៨-០២ ធ្នូ ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅក្រោមពាក្យស្លោក ក្រុមគ្រួសារតែមួយ ចិត្តបេះដូងតែមួយ ស្មារតីភាសាតែមួយ ដើម្បីភាពរុងរឿងនៃមាតុភូមិកម្ពុជារបស់យើង ដែលមានសមាជិក សមាជិកា ស.ស.យ.ក ចូលរួមជាង១០០០០នាក់មកពីទូទាំងរាជធានីនិងខេត្តនៃប្រទេសកម្ពុជា៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន