សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិន ប្រារព្ធខួបលើកទី៤១ របស់ខ្លួន    

វិទ្យុជាតិកម្ពុជា៖ លោក គួនធិ មន្ទីរព័ត៌មានប៉ៃលិន

(ប៉ៃលិន)៖ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩  សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត​ប៉ៃលិនបានរៀបចំប្រារព្ធខួបលើកទី៤១ ថ្ងៃ​កំណើត​សហភាព​សហព័ន្ធយុវជនកម្ពុជា  ក្រោម​អធិបតីភាព  ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់                  ធុល ​​​អភិបាល​ខេត្ត​ប៉ៃលិន​និង​ អញ្ជើញ ចូលរួម​ពីសំ​ណាក់​ឯកឧត្តម ហុក សុផល ប្រធានស្តីទីសហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្តប៉ៃលិន នឹងលោកលោក​ស្រីជាសមាជិក​សមាជិការសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិន ថ្នាក់មន្ទីរវិស័យ រដ្ឋបាលក្រុង ស្រុក ឃុំ/សង្កាត់ផងដែរ។

ក្នុងឱកាសប្រារព្ធខួបលើកទី៤១ ថ្ងៃ​កំណើត​សហភាព​សហព័ន្ធយុវជនកម្ពុជា  ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមា​​​ជិក​​​​​​សមាជិការសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិន ថ្នាក់មន្ទីរវិស័យ រដ្ឋបាលក្រុង ស្រុក ឃុំ/សង្កាត់ បានអញ្ជើញទស្សនាពីសកម្មភាពថ្នាក់ដឹ​កនាំថ្នាក់កណ្តាលសហភាព​សហព័ន្ធ​យុវជនកម្ពុជាដែលកំពុងប្រារព្ធប្រារព្ធខួបលើកទី៤១ របស់ខ្លួន ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជនកម្ពុជា នៅរាជធានីភ្នំពេញ ព្រមទាំងស្តាប់​ប្រសាសន៍​របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានខ្លឹនសារថា៖ ស.ស.យ.ក គឺជារណសិរ្សមានភាពទូលំទូលាយសំរាប់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ស.ស.យ.ក បង្កើតឡើងក្នុងគោលបំណងដូចតទៅ៖១/ប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។២/ តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម។៣/ ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារ                        កម្ពុជា។៤/ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគត់ស្រស់បំព្រងរបស់យុវវ័យ។

ព្រមជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមា​​​ជិក​​​​​​សមាជិការសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តប៉ៃលិន ថ្នាក់មន្ទីរវិស័យ រដ្ឋបាលក្រុង ស្រុក ឃុំ/សង្កាត់ បានបង្ហោះបេងប៉ោង ដើម្បីអបអសាទរខួបលើកទី៤១ ថ្ងៃកំណើត​សហ​ភាពសហព័ន្ធយុវជនកម្ពុជា។

សូមបញ្ជាក់ថា៖ការប្រារព្ធខួបលើកទី៤១ ថ្ងៃកំណើតសហភាព​សហព័ន្ធ​​យុវជន​កម្ពុជា គឺធ្វើឡើងចំនួន២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា ដើម្បីឆ្លុះបញ្ចាំង​ពីសកម្មភាព​របស់ថ្នាក់ដឹក​នាំ ស.ស.យ.ក និងស្តាប់ប្រសាសន៍ណែនាំរបស់ឯកឧត្តមហ៊ុន ម៉ានី ប្រធាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕