Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការដាក់ប្រព័ន្ធលូរំដោះទឹកប្រវែង៨១០ម៉ែត្រនៅភូមិអូរច្រា

Published

on

វិទ្យុជាតិកម្ពុជា៖ លោកកុល កាយណា មន្ទីរព័ត៌មានប៉ៃលិន

ប៉ៃលិន៖  ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលការដាក់លូរំដោះទឹកភ្លៀងប្រវែង ៨១០ម៉ែត្រ ដែលជាគម្រោងថវិការបស់មន្ទីរសាធារៈការនិងដឹកជញ្ជូនខេត្តនៅចំណុចផ្លូវជាតិលេខ៥៧ ក្បែរគល់ស្ពានស្ទឹងតារាប ដែលស្ថិតនៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រការដាក់ប្រព័ន្ធលូរំដោះទឹកនៅតាមផ្លូវជាតិលេខ៥៧ គីឡូម៉ែត្រលេខ៨៨-៨៩ ដែលស្ថិតនៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរសាធារណៈការខេត្តត្រូវពិនិត្យមើលប្លង់ប្រព័ន្ធ និងចំណីផ្លូវ អោយបានត្រូវត្រូវច្បាស់លាស់ដើម្បីធ្វើយ៉ាងណាការសាងសង់ប្រព័ន្ធលូរំដោះទឹកនេះអោយមានលក្ខណៈបច្ចេកទេសនិងប្រកបដោយគុណភាពយូរអង្វែង។

ឯកឧត្តមបន្តថាដើម្បីកែលំអរសោភ័ណ្ឌភាពផ្លូវ ក៏ដូចជារំដោះទឹកភ្លៀងកុំអោយហូបាក់​ដី​ខូចផ្លូវ​ថ្នល់នៅតាមសងខាងផ្លូវក្នុងទីប្រជុំជននានាត្រូវមាន គម្រោងប្រព័ន្ធលូរំដោះទឹកដែលមានមុខកាត់ធំ ដើម្បីឱ្យទឹកហូរបានលឿន ក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀងបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមានការយោគយល់ ព្រោះការសាងសង់ប្រព័ន្ធរំដោះទឹកនេះអាចមានផលប៉ះពាល់ការរកស៊ីនិងការចេញចូលគេហដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែន តែគឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀង ស្របពេលដែលខេត្តប៉ៃលិន  មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូរ ប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ ហើយប្រព័ន្ធលូខ្លះត្រូវដីហូរចូលស្ទះ។

ម្យ៉ាងវិញទៀតតំបន់មួយនេះជាកន្លែងអភិវឌ្ឍន៍តំបន់ទេសចរណ៍និងជិតដងស្ទឹងតារាបងាយទទួលរងការហូរច្រោះបាក់ដី ដែលធ្វើឱ្យនៅពេលភ្លៀងម្តងៗត្រូវជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួនផងដែរ ទើបរដ្ឋបាលខេត្តប៉ៃលិនធ្វើយ៉ាងណានឹងសាងសង់ប្រព័ន្ធលូរំដោះទឹកមួយនេះ សម្រួលដល់ការរស់នៅអោយមានភាពងាយស្រួលនិងផ្លូវថ្នល់មានភាពរឹងមាំគង្សវង្សយូរអង្វែងផងដែរ។

លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសារណការនិងជញ្ជូនខេត្តប៉ៃលិន បានអោយដឹងថា៖ គម្រោងដាក់ប្រពន្ធ័លូរំដោះទឹកមួយដែលស្ថិតនៅភូមិអូរច្រានេះ គិតចាប់ពី បង្គោលលេខ៨៨ ដល់ បង្គោលលេខ៨៩ មាន ប្រវែង៨១០ម៉ែត្រ ក្រោមគម្រោងថវិការរបស់ ក្រសួងសាធារណៈការនិងដឹកជញ្ជូន តាមរយះមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ដោយគិតចាប់តាំងពីដើមខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះក្រុមការងារនៃមន្ទីរសាធារណការសាងសង់សំរេចបានប្រមាណជាង ៧០ភាគរយ និង ឈានទៅបញ្ចប់នៅក្នុងចុងឆ្នាំ ២០១៩នេះ។ តាមគំរោងមន្ទីរសាធារណៈការខេត្តនឹងសាងសង់ប្រព័ន្ធរំដោះទឹកនៅផ្សារព្រំដែលមានប្រវែង ១៨៥ម៉ែត្រ បង្គោលគីឡូម៉ែត្រលេខ ១០០ និងបង្គោល ១០២ ផងដែរ៕

 

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន