Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

បណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គរួមគ្នាបង្ការទប់ស្កាត់ការនាំចេញគ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស

Published

on

វិទ្យុជាតិកម្ពុជា៖

MC៖បណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គរួមគ្នាបង្ការទប់ស្កាត់បង្រ្កាបការនាំចេញគ្រឿងញៀនចេញពីតំបន់ត្រីកោណមាសនិងការនាំចូលសារធាតុគីមីផ្សំទៅកាន់ត្រីកោណមាស ដើម្បីធានាប្រសិទ្ធភាពក្នុងការទប់ស្កាត់កុំអោយគ្រឿងចរាចរណ៍បានទៅកាន់តំបន់ដ៏ទៃទៀត។
យោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបការអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឧត្តមសេនីយ៍ ឯក នាក់ យុទ្ធា អគ្គលេខាធិការ រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថាប្រទេសទាំងអស់ក្នុងតំបន់ទន្លេមេគង្គមានចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាមបានវាយតម្លៃនូវស្ថានភាពគ្រឿងញៀនខុសច្បាប់នាពេលបច្ចុប្បន្នកាន់តែគំរាមកំហែងធ្ងន់ធ្ងរឡើង បើទោះបីមានការខិតខំនាពេលកន្លងយ៉ាងណាក៏ដោយ។
ផ្អែកតាមស្ថានភាពដូច្នេះ ឯកឧត្តមបានអៈអាងថា ប្រទេសទាំង៦តាមបណ្តោយទន្លេមេគង្គប្តេជ្ញារួមគ្នាបង្ការទប់ស្កាត់បង្រ្កាបការនាំចេញគ្រឿងញៀនពីតំបន់ត្រីកោណមាសនិងការនាំចូលសារធាតុគីមីផ្សំទៅកាន់តំបន់ត្រីកោណមាសអោយមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកកាត់បន្ថយនូវហានិភ័យ រក្សាសុខមាលភាព សន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាពិភពលោកស្របតាមផែនការសកម្មភាពមេ យុទ្ធសាស្រ្តទាំង៧ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គឆ្នាំ២០១៩-២០២២។
ឯកឧត្តមបន្ថែមថា ការពង្រីកវិធានការនេះដោយសារតែការផលិត ការចរាចរគ្រឿងញៀនសំយោគកាន់តែគំរាមកំហែងដល់សុខមាលភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋទាំងក្នុងតំបន់និងពិភពលោក ដោយត្រូវតែពង្រឹងពង្រីកបន្ថែមទៀតលើ កិច្ចសហការរួមគ្នាទប់ស្កាត់និងបង្ក្រាប។
ឧត្តមសេនីយ៍ត្រីអ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានស្រាវជ្រាវនិងត្រួតពិនិត្យ បានរាយការណ៍ ថា គ្រាន់តែរយៈពេល៣ខែប្រទេសទំាង៦ក្នុងតំបន់ទន្លេមេគង្គបាន ការបង្រ្កាបបានបទល្មើស គ្រឿងញៀនរហូតដល់ជាង៣០០០ករណី៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន