មហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាងនឹងនាំផលប្រយោជន៍យ៉ាងធំធេងជូនកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ៖មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានអៈអាងថា ព្រឹត្តិការណ៍មហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនឹងនាំផលប្រយោជន៍យ៉ាងធំធេងជូនកម្ពុជាតាមរយៈការផ្លាស់ប្ដូរបទពីបទពិសោធន៍លើការអភិវឌ្ឍទីក្រុងធ្វើឲ្យអន្តរជាតិកាន់តែស្គាល់ពីកម្ពុជា។

លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការរៀបចំ មហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែធ្នូនេះ គឺមានសារៈសំខាន់ ដែលជាកិត្តិយស របស់កម្ពុជា ដែលមានសមត្ថភាពរៀបចំដឹកនាំកិច្ចប្រជុំធំៗលំដាប់ពិភពលោកបាន។

បន្ថែមពីនេះទៀតលោកបានអៈអាងថា កិច្ចប្រជុំនេះបានធ្វើឲ្យក្រុមគណប្រតិភូអន្តរជាតិបាន ស្គាល់ពីកម្ពុជាកាន់តែច្បាស់ ពិសេសបញ្ហាសន្តិសុខនយោបាយល្អ ដែលធានាសុវត្ថិភាពនិង ស្ថេរភាពសង្គម។

សំឡេង៖ ការរំពឹងទុកជាលទ្ធផលល្អមួយទៀតសេដ្ឋកិច្ចតែម្តងពីព្រោះ ការរៀបចំមហាសន្និបាតនេះយើងមាន១៤០ទីក្រុងដែលមានភ្ញៀវបរទេសដែលអភិបាលក្រុងមាន៨៥ ហើយមានភ្ញៀវអន្តរជាតិខ្លះជាង៣០០ គេមករាជធានីភ្នំពេញយើង គេមកចាយលុយហ្នឹងយើង សូម្បីតែការរៀបចំមហាសន្និបាតនេះទៀតសោតគឺទាំងថ្លៃសំបុត្រយន្តហោះថ្លៃស្នាក់នៅរបស់គណៈប្រតិភូទាំងអស់គឺខាងសមាគមអន្តរជាតិគេចេញទេអញ្ចឹងគឺជាកត្តាសេដ្ឋកិច្ចគឺយើងចំណេញដល់រាជធានីភ្នំពេញយើងពីព្រោះគេយកលុយមកចាយនៅរាជធានីភ្នំពេញរបស់យើង។ មួយទៀតតាមរយៈការរៀបចំព្រឹត្តិការណ៍នេះគឺយើងទទួលបានលទ្ធផលមួយទៀត គឺយើងអាចបង្ហាញទៅកាន់ពិភពលោកហើយជាពិសេសនៅក្នុងបណ្ដាប្រទេសនៅទាំងអស់ ឲ្យគាត់ដឹងថារាជធានីភ្នំពេញរបស់យើងគឺមានការវិវត្តន៍មានសន្តិសុខល្អមានស្ថេរភាពហើយព្រះរាជាណាចក្រកម្ពុជាយើងមូល មានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍព្រមៗគ្នាផងដែរ។ 

  សូមបញ្ជាក់ថា មហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញជាម្ចាស់ផ្ទះនេះ មានទីក្រុងចូលរួមសរុបជាង១៤០ទីក្រុងមកពី៤១ប្រទេស ហើយមានអភិបាលក្រុងចំនួន៨៥រូប ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ៕