ប្រទេសស្វីស ខកខានមិនបានចេញទិដ្ឋាកាដល់មន្រ្តីគ្រីមៀរ ដើម្បីចូលរួមវេទិកាអង្គការសហប្រជាជាតិ

AKP រាជធានីភ្នំពេញ  ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — សមាជិកនៃសភាប្រជាជនរុស្ស៊ីមកពីតំបន់គ្រីមៀលោក Ivan Abazher បានរាយការណ៍​ថា​ ស្ថានទូតស្វីសមិនបានចេញទិដ្ឋាកាដល់គាត់ ដើម្បីចូលរួមក្នុងសម័យប្រជុំលើកទី ១២ នៃ​វេទិកាស្តីពីបញ្ហាជនជាតិភាគតិច ដែលប្រតិបត្តិការក្រោមការឧបត្ថម្ភរបស់ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ(UNHRC) ដែលត្រូវបានប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកានេះ។

លោក Abazher បាននិយាយ​ខណៈដែលបានដកស្រង់សម្តីដោយសេវាព័ត៌មានរបស់​សភាពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ថា​ ក្នុងនាមជាសមាជិកនៃសភាប្រជាជននៃប្រទេស​រុស្ស៊ី និងអង្គជំនុំជម្រះពលរដ្ឋនៃ​សាធារណរដ្ឋគ្រីមៀ និងជាប្រធានសហជីពជាតិដែលកំពុង​ប្រារព្ធខួបលើកទី២៥ របស់ខ្លួន​នៅឆ្នាំនេះ ខ្ញុំយល់ថា វាចម្លែក។ ជាលើកដំបូងហើយដែលខ្ញុំ​ត្រូវបានហាមឃាត់មិនឱ្យចូលរួម នៅឯព្រឹត្តិកាអរន្តរជាតិបែបនេះ ដែលជាវេទិកានៃការស្តាប់​មតិយោបល់របស់មនុស្សគ្រប់គ្នា។

សមាជិកសមាជិកាសភារូប​នេះ​បាន​កត់សម្គាល់ថា លោកប្រាកដក្នុងចិត្តថា បញ្ហាសិទ្ធិ​របស់គ្រីមៀនឹងត្រូវបានលើកឡើងនៅក្នុងវេទិកា​នេះ។ ខ្ញុំដឹងពីបទពិសោធន៍ដ៏សំម្បូរ​បែប​របស់​ខ្ញុំ ដែលជារឿយៗព័ត៌មានដែលត្រូវបានសម្តែង​អំពីគ្រីមៀថាជារឿងមិនពិត – ដើម្បីឱ្យមានភាព​ច្បាស់លាស់ វាគ្រាន់តែជាការកុហកទាំងស្រុងក្នុងករណីភាគច្រើន ហើយគ្មាននរណាម្នាក់​ជំទាស់​នឹងវាគ្មិនណាដែលនិយាយបង្កាច់បង្ខូចការកុហកទាំងនោះទេ​ពីព្រោះថា នៅតំបន់​គ្រីមៀ​ជារឿយៗត្រូវបានគេដកហូតឱកាស ដើម្បីចូលរួមព្រឹត្តិការណ៍ទាំងនេះ។

ខ្ញុំជឿជាក់ថា ​នេះពិតជាមិនអាចទទួលយកបានទេ  « លោកបានបញ្ជាក់ជាថ្មីថា » ប្រជាជន​នៅគ្រីមៀ កំពុងស្ថិតក្នុងភាពឯកោផ្នែកសេដ្ឋកិច្ច និងត្រូវបានដកហូតសេរីភាពក្នុង​ការ​ធ្វើ​ដំណើរ ប៉ុន្តែអង្គការអន្តរជាតិមិនចាត់វិធានការអ្វី ដើម្បីបង្វែស្ថានការណ៍នេះទេ។

លោក Alexander Malkevich រធានគណៈកម្មការសហគមន៍របស់សហព័ន្ធរុស្ស៊ីស្តីពី ការ​អភិវឌ្ឍ​សហគមន៍ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានថ្លែងថា សហរដ្ឋ​អាមេរិកបានលុបចោលទិដ្ឋាការអាមេរិករបស់លោក ដែលត្រូវបានចេញសម្រាប់ចូលរួមក្នុង​ព្រឹត្តិការណ៍នានាដោយអង្គការអន្តរ      ជាតិ។ បើអាចទៅរួច​ ពួកគេបានធ្វើការសំរេចចិត្តនេះ​បន្ទាប់ពី​ពួកគេបានតាមដានសុន្ទរកថារបស់ខ្ញុំនៅក្នុងវិស័យសាធារណៈ នៅឯកិច្ចប្រជុំកំពូល OSCE នៅទីក្រុងវីយ៉ែន, UNHRC នៅទីក្រុងហ្សឺណែវ ព្រឹត្តិការណ៍ដឹកនាំដោយ OSCE នៅទីក្រុងម៉ូស្គូ វេទិកាស្តីពីការគ្រប់គ្រងអ៊ីនធឺណេតនៅប៊ែរឡាំង និងនៅឯវេទិកាសន្តិភាព​ទីក្រុង​ប៉ារីស។ ​ខ្ញុំបាននិយាយដោយបើកចំហនៅគ្រប់ទីកន្លែង និងរិះគន់យ៉ាងខ្លាំងចំពោះការ​អនុវត្តរបស់លោកខាងលិចក្នុងការធ្វើនិយ័តកម្មសេរីភាពនៃការបញ្ចេញមតិ។

លោកបានធានាថា សមាជិកនៃសភាប្រជាជននឹងបន្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ​ និងការពារជំហររបស់ពួកគេ៕

( ប្រភពៈ TASS៖ ប្រែសម្រួលដោយ មាស សំអុល )