Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ប្រធានាធិបតីបារាំង លោក ម៉ាក្រុន បដិសេធសំណើសុំផ្អាក ការដាក់ពង្រាយគ្រាប់មីស៊ីលរបស់លោក ពូទីន

Published

on

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុន បាននិយាយថា ទីក្រុង ប៉ារីសមិនបានទទួលយកសំណើរបស់រុស្ស៊ីសម្រាប់ការផ្អាកការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លីនៅអឺរ៉ុបទេ។

លោក ម៉ាក្រុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដែលបានចេញផ្សាយនៅលើបណ្តាញសង្គម Twitter របស់ Champs Elysees ថា «យើងមិនបានទទួលយកសំណើសុំផ្អាកដែលបានស្នើឡើងដោយប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែយើងបានយកវាធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សា»។

កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានស្នើឲ្យមានការផ្អាកការដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម និងខ្លី នៅអឺរ៉ុប និងតំបន់ផ្សេងៗទៀត។

លោកបានផ្ញើសំណើរបស់លោកទៅកាន់ប្រទេសសំខាន់ៗនៃទ្វីបអឺរ៉ុប និងអាស៊ី ព្រមទាំងអង្គការអន្តរជាតិផ្សេងៗ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ក្រោយមកបាននិយាយថា ប្រតិកម្មរបស់អង្គការណាតូចំពោះសំណើនេះ គឺជាការខកចិត្ត។ អង្គការណាតូបាននិយាយថា សំណើសុំការផ្អាកនេះមិនគួរឱ្យទុកចិត្តទេ ពីព្រោះវាមិនអើពើនឹងការពិតនៅនឹងកន្លែង។

សហរដ្ឋអាមេរិកបានព្យួរកាតព្វកិច្ចរបស់ខ្លួនជាផ្លូវការក្រោមសន្ធិសញ្ញា INF នៅដើមឆ្នាំនេះ ហើយបានចាកចេញជាឯកតោភាគីដោយចោទប្រកាន់រុស្ស៊ីថាមិនបានបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ ប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ។ សន្ធិសញ្ញាដែលបានហាមឃាត់គ្រាប់មីស៊ីលផ្លោង និងនាវាចម្បាំងណាមួយដែលមានចម្ងាយពី ៥០០ ទៅ ៥.៥០០គីឡូម៉ែត្រ ត្រូវបានបញ្ចប់នៅថ្ងៃទី ២ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន