កូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលមួយខែមុនថ្ងៃកំណត់កិច្ចចរចាជាមួយអាមេរិក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈ។គ្រាប់ចម្ងាយខ្លីចំនួន ២ គ្រាប់ចេញពីខេត្ត ហាមយ៉ុង (Hamkyong) ខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍មុនកាលបរិច្ឆេទកំណត់នៃចុងឆ្នាំនេះ ដែលក្រុងព្យុងយ៉ាងបានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវការចាប់ផ្តើមឡើងវិញ កិច្ចពិភាក្សានុយក្លេអ៊ែរដែលកំពុងជាប់គាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។
អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលទាំងពីរគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន(សមុទ្រខាងកើត)ក្នុងរយៈចម្ងាយ ៣៨០ គីឡូម៉ែត្រ និងរយៈកម្ពស់ ៩៧ គីឡូម៉ែត្រ។ដោយឡែកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ បាននិយាយថាការបាញ់បង្ហោះមីស៊ីលនេះគឺជាការគំរាមកំហែងមួយមិនត្រឹមតែចំពោះប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់និងក្រៅតំបន់ទៀតផង។លោកនាយករដ្ឋមន្ត្រីជប៉ុនបានបន្តថា ជប៉ុននៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកកូរ៉េខាងត្បូងនិងសហគមន៍អន្តរជាតិដើម្បីតាមដានស្ថានការណ៍នេះ។
សូមបញ្ជាក់ថាក្រុមអ្នកវិភាគជឿជាក់ថា ទីក្រុងព្យុងយ៉ាងកំពុងព្យាយាមបង្ហាញវឌ្ឍនភាពក្នុងការអភិវឌ្ឍអាវុធខណៈពេលដែលការចរចារជាមួយសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ៕
ប្រភព៖ សារព័ត៌មាន Channel News Asia