Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែងជំរុញ ឱ្យមន្ត្រីខណ្ឌជលផល បង្កើនសកម្មភាព បង្ក្រាបបទល្មើសជលផល

Published

on

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ២៩/១១/ ២០១៩៖

អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យមន្ត្រីខណ្ឌជលផល សមត្ថកិច្ច ពាក់ពន្ធ័និងប្រជាសហគមន៍នេសាទបង្កើនការធ្វើល្បាតឱ្យបានញឹកញាប់ដើម្បីបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព ឈានទៅអភិរក្ស ពូជត្រីសំខាន់ ៗឱ្យសំបូរបែបឡើងវិញ។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅស្រុកបុរីអូរស្វាយមានជ័យ កាល ពី ថ្ងៃទី២៨ខែវិច្ឆិកា ឯកឧត្តមម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែង បានដាសតឿនបន្ថែមឱ្យបន្ត្រីពាក់ពន្ធ័នៅតាមមូលដ្ឋានបង្កើនកិច្ចសហការគ្នាជាមួយប្រជាសហគមន៍អ្នកនេសាទបង្ក្រាបបទល្មើសនេសាទហើយអ្នកនេសាទទាំងអស់ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់ព្រោះបទល្មើសទាំងនេះវាបំផ្លាញធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា។
លោកអ៊ុមសារឿនប្រធានគណៈកម្មការសហគមន៍នេសាទភូមិអូររុណឃុំអូរស្វាយបាន ទទួលស្គាល់ថា៖បទល្មើសនេសាទពិតជាកើតមានច្រើនហើយមន្ត្រីសហគមន៍ត្រូវការអន្តរាគមន៍ពីសមត្ថកិច្ចជំនាញទើបធ្វើប្រតិបត្តិការបានបើមិនដូច្នេះទេធនធានមច្ឆជាតិវាកាន់តែហិនហោចទៅៗ។
(សម្លេង)វាចង់អស់ហើយឥឡូវ បើត្រីរៀលបើមើលទៅដូចបាត់ពូជហើយឥឡូវ ហើយត្រីមេពូជមួយចំនួនទៀតដូចជាអស់ដែរហើយ ព្រោះត្រីវាចង់ផុតពូជអស់ហើយឥឡូវអនាធិបតេយ្យ ខ្លាំងមែនទែន បើសិនជាយើងផុតពូជមិនដឹងបានអ្វីទៀតទេ ឥឡូវនេះទឹកស្រកទៅវាជ្រៅទៅៗ អញ្ជឹងបទល្មើសនេសាទ វាស្រួលជាទីបំផុតវាអស់តែម្តងតាមមើល រាល់ថ្ងៃបើតាមខ្ញុំពិនិត្យ មើល ខ្ញុំគណៈកម្មការហ្នឹងមិនដឹងធ្វើយ៉ាងម៉េចទេ ព្រោះអត់មានមធ្យោបាយ បានអី ថវិកាក៏គ្មានដែរ មិនដឹងធ្វើម៉េចទេ។
លោកទំ នីរ៉ូ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖កន្លងមកខណ្ឌជលផលបានផ្តល់ទូកម៉ាស៊ីនជូនទៅសហគមន៍គោលដៅចំនួនពីរគ្រឿងក្នុងមួយសហគន៍ ហើយសហគមន៍ផ្សេងៗទៀតទទួលបានចំនួនមួយគ្រឿងសម្រាប់ជាមធ្យោបាយល្បាតតែមានសហគមន៍ខ្លះមិនបានយកទៅថែរក្សាបានត្រឹមត្រូវទេ ។ លោកបន្តថា៖សកម្មភាពបង្ក្រាបពិតជាគ្មានប្រសិទ្ធភាពទេ ហើយបើចង់ឱ្យធនធានមច្ឆជាតិយើង សំបូរ ឡើងវិញនោះលុះត្រាតែប្រជាអ្នកនេសាទទាំងអស់ភ្ញាក់រលឹកស្រឡាញ់និងចាត់ទុកធនធានទាំងនោះជារបស់យើងទាំងអស់គ្នាទើបយើងអភិរក្សឱ្យមាននិរន្តរភាព។
សូមបញ្ជាក់ថា៖នៅខែវិច្ឆិកានេះមន្ត្រីខណ្ឌជលផលចុះបង្ក្រាបបទល្មើសនេសាទបានចំនួន១៨លើក ចាប់បានជនល្មើស បញ្ជូនទៅតុលាការដាក់ពន្ធនាគារបានម្នាក់និងដកហូតឧបករណ៍បទល្មើស ផ្សេងៗជាច្រើនទៀតយកមកដុតបំផ្លាញចោលផងដែរ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន