អ្នកវិនិយោគលើកឡើងថា កម្ពុជាពោរពេញទៅដោយឱកាសវិនិយោគប្រកបដោយទំនុកចិត្ត , MESONGបើលក់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាផ្លូវការ

វិទ្យុជាតិកម្ពុជា៖ លោកជូន បូណា

ភ្នំពេញ MESONGបើលក់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាផ្លូវការ ដែលជាគម្រោង នៃការរស់នៅ និងជីវភាពរស់នៅប្រកបដោយកិត្យានុភាពបែបសម័យថ្មី និងមានភាពស៊ីវីល័យ។

ថ្លែងក្នុងពិធីបើកលក់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាផ្លូវការ ដោយមានការចូលពីភ្ញៀវយ៉ាងច្រើនកុះករ នៅអគារវឌ្ឍនៈ លោកស្រី Gigi Chan ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន WONDER CAPITAL GROUP, បានលើកឡើងថា MESONG បានកំណត់គោលដៅជាខុនដូខ្ពស់ជាងគេដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ, កោះពេជ្រ ដែលរួមបញ្ចូលគ្នារវាងបរិយាកាសរស់នៅបែបទំនើប តំបន់ពាណិជ្ជកម្ម និងក្លឹបកំសាន្តដ៏ប្រណីត ហើយវាជានិមិត្តរូបនៃការរស់នៅដ៏សម្បូរបែប និងធ្វើឱ្យមានភាពប្រណីតតាមស្តង់ដារ។

លោកស្រីជឿជាក់ថា ក្រុមជំនាញ និងដៃគូរបស់យើងនឹងបង្កើតនូវទ្រព្យសម្បត្តិពិសេសមួយដែលនឹងក្លាយជានិមិត្តរូបនៃទីក្រុង” ។

លោក Jovi Wong នាយកប្រតិបត្តិនៃក្រុមហ៊ុនបានមានប្រសាសន៍ថា“ ប្រទេសកម្ពុជាគឺជាកន្លែងដែលពោរពេញទៅដោយឱកាសវិនិយោគយើងមានទំនុកចិត្តថា ក្រុមហ៊ុន MESONG នឹងបញ្ឆេះការយកចិត្តទុកដាក់ទីផ្សារចំពោះប្រទេសនេះ ហើយយើងទន្ទឹងរងចាំធ្វើឱ្យគម្រោងអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត” ។

WONDER DEVELOPMENT គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយមូលធនទាំងស្រុងនៃមូលនិធិដែលគ្រប់គ្រងដោយ WONDER CAPITAL GROUP ។ វិនិយោគិនរបស់មូលនិធិរួមមាន អ្នកជំនាញវិជ្ជាជីវៈហុងកុង ដូចជាវិនិយោគិនស្ថាប័នក្រុមហ៊ុនចុះបញ្ជីហុងកុង និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន។ WONDER CAPITAL GROUP ជាអ្នកកាន់អាជ្ញាប័ណ្ណគ្រប់គ្រងទ្រព្យសកម្មប្រភេទ ៩ ដែលផ្តល់ដោយគណៈកម្មការមូលប័ត្រនិងអនាគតនៃទីក្រុងហុងកុង។ គណៈគ្រប់គ្រងមានបទពិសោធន៍វិនិយោគអចលនទ្រព្យជាង ២០ ឆ្នាំហើយបានកាន់តួនាទីប្រតិបត្តិអាស៊ី – ប៉ាស៊ីហ្វិកសម្រាប់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រង៕