ប្រធាន ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងឱ្យអង្គភាពអគ្គិសនីតបញ្តាញភ្លើងជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ស្ទឹងត្រែង ២៨ ១១ ២០១៩៖

  ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សំណូមពរឱ្យអង្គភាពអគ្គិសនីខេត្ត​តបណ្ដាញ​ភ្លើង​ជូន​ប្រជា​ពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់ ដើម្បី សម្រួលដល់ជីវភាពរស់នៅឱ្យបានប្រសើឡើង ឆ្លើយ​តាម​យុទ្ធ​សាស្ត្ររបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២០មានភ្លើងប្រើប្រាស់គ្រប់ភូមិ។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅស្រុកសៀមប៉ាង កាលពីថ្ងៃទី២៧ខែវិច្ឆិកា ឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មានប្រប្រសាសន៍ថា៖បញ្ហាអគ្គិសនីប្រជាពលរដ្ឋបានស្នើឡើងក្នុងវេទិកាជារៀងរាល់ឆ្នាំ ដូចនេះអង្គភាពអគ្គិសនីត្រូវពន្លឿនធ្វើការងាររបស់ខ្លួនឱ្យបានតាមការស្នើសុំរបស់ពួកគាត់ ដើម្បីបំរើសេវាតម្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅតាមភូមិឃុំ។

លោកស្រី ហែន សុខហេន សមាជិកក្រុមប្រឹក្សា ឃុំ ព្រែកមាស បានបញ្ជាក់ថា៖ប៉ុន្មានឆ្នាំកន្លងមកនេះប្រជាពលរដ្ឋត្រែកអរពុនពេក បានឃើញមន្ត្រីអគ្គីសនី មកបោះបង្គោលភ្លើងនិងស្នើសុំឱ្យពួកគាត់បរិច្ចាកផលដំណាំ ដើម្បីដោះស្រាយបញ្ហាតភ្លើងប្រើប្រាស់ តែក្តីសង្ឃឹមចេះតែបាត់ទៅៗ។

លោកភួន ផន មេភូមិកញ្ចាញគោគ ឃុំស្រែសំបូរ បានអះអាងថា៖បញ្ហានេះមិនខុសគ្នាទេប្រជាពលរដ្ឋនៅក្នុងឃុំស្រែសំបូរក៍ទន្ទឹងរងចាំជិត២ឆ្នាំមកហើយដែរព្រោះឃើញមន្ត្រីអគ្គិសនីមកបោះបង្គោលដាក់ខ្សែចោលតែប៉ុណ្ណោះ។

លោកដន គឹមសន មន្ត្រីជំនួយការបច្ចេកទេសអង្គភាពអគ្គិសនីខេត្តបានអះអាងថា៖បញ្ហាត បណ្តាញភ្លើងនេះគឺខាងក្រុមហ៊ុន(អ៊ី ភី អេស) ជាអ្នកដេញថ្លៃបាន និងអនុវត្តគម្រោងនេះ ហើយមានភាពយឺតយ៉ាវមែនចំណែកខាងអង្គភាពអគ្គិសនីខេត្តក៍បានជំរុញឱ្យប្រឹងប្រែងធ្វើឱ្យបានឆាប់ដែរ។
(សម្លេង) ប៉ុន្មាន ខែមុនភ្លៀងធ្លាក់ជាប់ៗគ្នារហូត ក្រុមហ៊ុនសាសងសង់គាត់សុំពន្យាការសាងសង់ ប្រហែល១៥សប្តាហ៍ឯណោះ ឥឡូវក្រុមហ៊ុនមកវិញហើយតែក្នុងនោះគាត់សន្យាខែ១២និង ២០១៩និងឱ្យហើយទាំងអស់។

សូមបញ្ជាក់ថា៖បញ្ហាតបណ្តាញភ្លើងនេះក្រុមហ៊ុនបានរៀបចំដាក់បង្គោលនិងអូសខ្សែចោលរយៈពេល២ទៅ៣ឆ្នាំហើយ នៅភូមិសំរោង- ភូមិកញ្ចាញទឹក -កញ្ចាញគោគ -ពាមខិ ក្នុងឃុំស្រែសំបូរ- ភូមិថ្មដា-ភូមិតាខិញ-ទួលគ្រួស-ពងគ្រៀល-និងភូមិទួលវែង ក្នុងឃុំព្រែកមាសក្នុងស្រុកសៀមប៉ាងទើបប្រជាពលរដ្ឋ ស្នើសុំឡើងនេះ ៕