ចិនបានកែលម្អបរិយាកាសអាជីវកម្មបន្ថែមទៀតដោយដោះស្រាយការព្រួយបារម្ភរបស់ទីផ្សារ

ចិន៖ ជាមួយនឹងការដាក់ចេញនូវបទប្បញ្ញត្តិស្តីពីការធ្វើឱ្យអាជីវកម្មឲ្យកាន់តែប្រសើរឡើង   ប្រទេសចិននឹងចាត់វិធានការថែមទៀតដើម្បីជំរុញបរិយាកាសអាជីវកម្មលំដាប់ពិភពលោកនិងផ្តោតលើទីផ្សារដែលគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ត្រឹមត្រូវ។

បទប្បញ្ញត្តិស្តីពីការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី ១ ខែមករាឆ្នាំក្រោយត្រូវបានទាញយកបទពិសោធន៍ដែលទទួលបានជោគជ័យរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីផ្លាស់ប្តូរមុខងាររដ្ឋាភិបាលនិងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។

បទប្បញ្ញត្តិនេះក៏បានកំណត់នៅក្នុងក្របខ័ណ្ឌច្បាប់ផងដែរនូវតម្រូវការសម្រាប់ការកសាងបរិយាកាសអាជីវកម្មលំដាប់ពិភពលោកដែលគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៨.១១.១៩)