លោកត្រាំបានអនុម័តច្បាប់គាំទ្រក្រុមបាតុករហុងកុង

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃពុធនេះបានចុះហត្ថលេខាលើច្បាប់ដែលគាំទ្រដល់ក្រុមបាតុករនៅហុងកុងទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងប៉េកាំងក៏ដោយ។

ច្បាប់ថ្មីដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយព្រឹទ្ធសភាអាមេរិកនិងដោយសមាជិកសភាទាំងអស់លើកលែងតែសមាជិកសភាមួយរូបប៉ុណ្ណោះ កាលពីសប្តាហ៍មុនបានទាមទារឱ្យក្រសួងការបរទេសហុងកុងបញ្ជាក់ជារៀងរាល់ឆ្នាំថាហុងកុងរក្សាបានស្វ័យភាពគ្រប់គ្រាន់ដើម្បីទទួលបានលក្ខខណ្ឌពាណិជ្ជកម្ម​អាមេរិក  ដែលអាចជួយក្រុងហុងកុងឲ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។

អាមេរិកក៏បានគំរាម​ដាក់ទណ្ឌកម្មចំពោះការរំលោភសិទ្ធិមនុស្សផងដែរ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.១១.១៩)