សហរដ្ឋអាមេរិកនឹងស្នើនៅឯកិច្ចប្រជុំកំពូលអង្គការណាតូឲ្យសម្ព័ន្ធមិត្តចែករំលែកបន្ទុកចំណាយ

អាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាគណៈប្រតិភូសហរដ្ឋអាមេរិកនឹងលើកឡើងពីតម្រូវការចែករំលែកបន្ទុកចំណាយលើកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិក៏ដូចជាកិច្ចការនានា ​ពេលអនាគតរបស់អង្គការណាតូក្នុងកិច្ចប្រជុំកំពូលណាតូនាពេលខាងមុខ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកម៉ែក ប៉ុមប៉េអូ​នឹងចូលរួមជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកប្រធានាធិបតីដូណាល់ត្រាំដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំអង្គការណាតូនៅថ្ងៃទី ៣ដល់ទី៤ ខែធ្នូខាងមុខនេះ។

មេដឹកនាំនៃសមាជិកអង្គការណាតូនឹងជួបជុំគ្នាដើម្បីរំលឹកខួបលើកទី ៧០ នៃសម្ព័ន្ធមិត្តនៅទីក្រុងឡុងសប្តាហ៍ក្រោយ    ខណៈដែលសាមគ្គីភាពផ្ទែក្នុងរបស់អង្គការនោះតែងតែជាបញ្ហាចោទមួយ  ​។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ​ (២៨.១១.១៩)