Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ខេត្តកំពង់ចាម បើកកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈកម្មាធិការសម្របសម្រួល បច្ចេកទេសលើសេចក្តីព្រាងកម្មវិធីបំនិយោគបីឆ្នាំរំកិលខេត្ត (២០២០ ២០២២)

Published

on

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត


ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តកំពង់ចាមបានបើកកិច្ចប្រជុំ ស្តីពីការ​ពិគ្រោះ​យោ​បល់ របស់​គណៈ​កម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធី​បំនិយោគបីឆ្នាំ​រំកិល​ខេត្ត(២០២០ ២០២២) ដើម្បី ទទួលបានការពិភាក្សាស្វែងរកចំនុចសំខាន់ៗ សម្រាប់សេចក្តីព្រាង​កម្មវិធីបំ​និយោគ​បីឆ្នាំរំកិលខេត្ត(២០២០ ២០២២)នេះមានលក្ខណៈកាន់តែរលួន។
កិច្ចប្រជុំ​​នៅ​​​សាល​ប្រជុំមន្ទីរផែនការខេត្ត នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមា​ជិក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត និងអភិបាល ក្រុង ស្រុក ព្រមទាំមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណជា ១០០នាក់ ផងដែរ ។
កិច្ចប្រ​ជុំនេះ មានគោលបំណង ដើម្បី ឲ្យគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសពិនិត្យ និង​កែតម្រូវលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តមុនដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត ស្របតាមខ្លឹមសារនៃមាត្រា៣៦និង៣៧នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្ត ក្រុង ស្រុក ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន