ខេត្តកំពង់ចាមបើកកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈកម្មាធិការសម្របសម្រួល បច្ចេកទេសលើសេចក្តីព្រាងកម្មវិធីបំនិយោគបីឆ្នាំរំកិលខេត្ត (២០២០ ២០២២)

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាតខេត្តកំពង់ចាម
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តកំពង់ចាមបានបើកកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធីបំនិយោគបីឆ្នាំរំកិលខេត្ត(២០២០ ២០២២) ដើម្បី ទទួលបានការពិភាក្សាស្វែងរកចំនុចសំខាន់ៗ សម្រាប់សេចក្តីព្រាងកម្មវិធីបំនិយោគបីឆ្នាំរំកិលខេត្ត(២០២០ ២០២២)នេះមានលក្ខណៈកាន់តែរលួន។
កិច្ចប្រជុំនៅសាលប្រជុំមន្ទីរផែនការខេត្ត នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត និងអភិបាល ក្រុង ស្រុក ព្រមទាំមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណជា ១០០នាក់ ផងដែរ ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ឲ្យគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសពិនិត្យ និងកែតម្រូវលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តមុនដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត ស្របតាមខ្លឹមសារនៃមាត្រា៣៦និង៣៧នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្ត ក្រុង ស្រុក ៕