កម្ពុជាជាប្រទេសដំបូងគេក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៏និងជម្ងឺអេដស៏ បានជោគជ័យនៅតំបន់អាស៊ី

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

MC ៖ កម្ពុជាជាប្រទេសដំបូងគេក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និង ជម្ងឺអេដស៏ទទួលបានជោគជ័យនៅតំបន់អាស៊ី ដែលបានទប់ស្កាត់ការគំរាមគំហែង ផ្នែកសុខភាពដល់សាធារណៈជនគ្រប់ៗរូប ។

យោងតាមរបាយការណ៍ថ្មីមួយនៃកម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ / អេដស៏បានអោយដឹងថា កម្ពុជា គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសតែ ៧ ទេនៅក្នុងពិភពលោកដែលបានសម្រេចជោគជ័យគួរអោយកត់សំគាល់នៅក្នុងការព្យាបាលមេរោគអេដស៏។

របាយការណ៍បានអៈអាងថា ភាពជោគជ័យនេះដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមសហការជាមួយអង្គការ សង្គមស៊ីវិល អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ និង ការចូលរួមយ៉ាងសកម្មរបស់អ្នកផ្ទុកមេរោគអេដស៏និងសមាគមន៍នៃមនុស្ស ទើបទទួលបានភាពជោគ ជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៏និងជម្ងឺអេដស៍។
ប្រភពបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រើប្រាស់ថវិការអោយមានប្រសិទ្ធភាពបំផុត លើការឆ្លើយតបផ្នែកជម្ងឺអេដស៏ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនបង្កើនវិភាគទានរបស់ខ្លួនដល់ការឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគអេដស៏ និង ជម្ងឺអេដស៍ហ្នឹងទេ នោះភាពជោគជ័យដ៏ខ្លាំងក្លា និងការចាប់អារម្មណ៍របស់កម្ពុជានៅក្នុងរយៈពេល ២ទសវត្សកន្លងមកនេះ អាចនឹងជួបហានិភ័យច្រើនហួសពីការស្មាន។
របាយការណ៍បន្តថា ទោះបីជាមានភាពជោគជ័យដ៏ធំធេងទាំងនេះក្តី ការរីករាលដាលនៃមេរោគអេដស៏នៅតែបន្តវាយលុកទៅលើក្រុមមនុស្សជាក់លាក់មួយចំនួន ច្រើនជាងក្រុមមនុស្សមួយចំនួនផ្សេងទៀត។ក្រុមទាំងនេះរួមមាន នារីបំរើតាមកន្លែងកម្សាន្ត បុរសដែលរួមភេទជាមួយបុរសគ្នាឯង អ្នកប្រើប្រាស់ថ្នាំញៀនដោយប្រើម្ជុលចាក់និង ក្រុមអ្នកបំប្លែងភេទ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធើ្វការប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥នៅត្រឹមឆ្នាំ ២០២៥ ។ គួរំលឹកថា ការបង្ហាញរបាយការណ៍ស្តីពវឌ្ឍនភាពរីកចំរើននៃការការទប់ស្កាត់ការរីករាលដាល់ មេរោគអេដស៏និងជម្ងឺអេដស៏នៅកម្ពុជានេះ ខណៈដែលពិភពលោកនិងប្រទេសកម្ពុជាត្រៀមរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៏ ថ្ងៃ១ ធ្នូ ឆ្នាំ២០១៩ ដែលប្រារព្ធឡើង ក្រោមប្រធានបទ «ទាំងអស់គ្នា ចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៏ និងជំងឺអេដស៏»៕