ប៉ូលិសន័រវែសបង្កើនវត្តមាននៅជិតសាលារៀននានា  ចំពេលដែលមានសារគំរាមកំហែង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩​  — កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយន័រវែសបានរាយការណ៍ថា ប៉ូលិសបានបង្កើនបទប្បញ្ញត្តិសន្តិសុខនៅក្នុងសាលារៀនមួយចំនួននៅក្នុងប្រទេសន័រវែស ខណៈពួកគេបានទទួលសារគំរាមកំហែងពីប្រភពអនាមិក។

ស្ថានីយទូរទស្សន៍ NRK បាននិយាយថា «សាលារៀនមួយចំនួននៅទូទាំងប្រទេសបានទទួលសារជាច្រើនជាមួយនឹងការគំរាមកំហែងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ»។

យោងតាមរបាយការណ៍នេះ រាល់សារគំរាមកំហែងទាំងអស់បានចេញមកពីវេទិកាតែមួយ ហើយការអនុវត្តច្បាប់មិនទាន់ត្រូវបានរកឃើញថា នរណាជាអ្នកបញ្ជូនសារទាំងនោះទេ ខណៈដែលសាលារៀននៅតែបើកចំហ ហើយឪពុកម្តាយជាច្រើនបានសម្រេចចិត្តមិនបញ្ជូនកូនៗរបស់ពួកគេឱ្យទៅរៀនទេ កាលពីថ្ងៃអង្គារ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)