របាយការណ៍របស់អង្គកាសហប្រជាជាតិបង្ហាញថាពិភពលោកកំពុងឈានទៅរកគ្រោះមហន្តរាយអាកាសធាតុ

អាមេរិក៖ បួនឆ្នាំបន្ទាប់ពីប្រទេសនានាបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយនៅទីក្រុងប៉ារីសដើម្បីទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចៀសផលប៉ះពាល់អាក្រក់បំផុតនៃការឡើងកម្តៅពិភពលោករបស់មនុស្សជាតិ  ​  របាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃអង្គារបានឲ្យដឹងថា  ពិភពលោកកំពុងតែឈានទៅរកគ្រោះមហន្តរាយអាកាសធាតុអស់​ហើយ។

របាយការណ៍បានគូសបញ្ជាក់ថាការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងពិភពលោកបានកើនឡើង ១,៥ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ប្រទេសដែលមានជាងគេបំផុតទាំង ២០ នៅលើពិភពលោកគឺជាប្រទេសទទួលខុសត្រូវចំពោះការបំភាយឧស្ម័នលើសពី ៣ ទៅ ៤ដង  ដូច្នោះជំហានធំបំផុតនិងលឿនបំផុតដែលអាចធ្វើបានត្រូវជៀសឆ្ងាយពីការប្រើប្រេងឥន្ធៈហ្វូស៊ីល។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៧.១១.១៩)