អាស៊ាននិងកូរ៉េខាងត្បូងឯកភាពគ្នាប្រឆាំងគ្រប់ទម្រង់នៃគោលនយោបាយគាំពារនិយម

កូរ៉េខាងត្បូង៖ ប្រទេសសមាជិកអាស៊ានទាំង ១០ និងកូរ៉េខាងត្បូងបានឯកភាពគ្នាកាលពីថ្ងៃអង្គារ  ​ប្រឆាំងទប់ទល់រាល់គ្រប់ទម្រង់នៃគោលនយោបាយគាំពារនិយមនិងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មដើម្បីវិបុលភាពក្នុងតំបន់។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន – កូរ៉េខាងត្បូងដែលមានរយៈពេលពីរថ្ងៃនៅទីក្រុងប៊ូសានដែលជាទីក្រុងកំពង់ផែភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូងដើម្បីអបអរខួបលើកទី ៣០ នៃទំនាក់ទំនងរវាងភាគីទាំងសងខាង។

កិច្ចប្រជុំកំពូលពិសេសត្រូវបាន​ដឹកនាំរួមគ្នាដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង ​និងនាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធចាន់អូចា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយមេដឹកនាំទាំងពីរបានបញ្ជាក់ពីការបញ្ចប់ការចរចារភាពជាដៃគូផ្អែកលើសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)ផងដែរ ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៧.១១.១៩)