ចិននិងជប៉ុនបើកយន្តការពិគ្រោះយោបល់ថ្នាក់ខ្ពស់ ស្តីពីការផ្លាស់ប្តូរប្រជាជននិងប្រជាជន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ចិននិងជប៉ុនបានបើកយន្តការធ្វើការពិគ្រោះយោបល់គ្នាថ្នាក់ខ្ពស់មួយ ស្តីពីការផ្លាស់ប្តូរប្រជាជននិងប្រជាជននៅក្រុងតូក្យូ កាលពីថ្ងៃចន្ទ ដោយភាគីទាំងពីរបានប្តេជ្ញាជំរុញឱ្យមានការអភិវឌ្ឍកាន់តែធំឡើង ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងវប្បធម៌រវាងប្រទេសទាំងពីរ នៅក្នុងសករាជថ្មីនេះ​  ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ( Shinzo  Abe )  បានផ្ញើលិខិតអបអរសាទររៀងៗ ខ្លួនដែលត្រូវបានអានដោយសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ា យី (  Wang Yi  )  និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេជី ( Toshimitsu Motegi )។

លោក វ៉ា បាននិយាយថា ការបង្កើតយន្តការពិគ្រោះយោបល់គ្នាថ្នាក់ខ្ពស់មួយ ស្តីពីការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនរវាងចិន និង ជប៉ុន គឺជាការមូលមតិគ្នាយ៉ាងសំខាន់មួយ ដែលបានសម្រេចដោយមេដឹកនាំទាំងពីរ ដែលនឹងបង្ហាញឱ្យឃើញនូវការរំពឹងទុកយ៉ាងជ្រាលជ្រៅរបស់ពួកគេនោះ  ។

លោកបាននិយាយបន្ថែមថា ចិនត្រៀមខ្លួនពង្រឹងការធ្វើផែនការទាំងស្រុងជាមួយជប៉ុន ដើម្បីពង្រីកថែមទៀតការផ្លាស់ប្តូរបុគ្គលិក , ធ្វើឱ្យមានការផ្លាស់ប្តូរវប្បធម៌ , ពង្រីកគោលការណ៍ណែនាំ ព្រមទាំងធ្វើឱ្យចេញជារូបរាងមតិសាធារណជន , ជំរុញការផ្លាស់ប្តូរ នឹងការរៀនសូត្រទៅវិញទៅមករវាងអារ្យធម៌នានា ហើយនឹងបង្កើនការយោគយល់គ្នាទៅវិញទៅមក​ ព្រមទាំងមិត្តភាពរវាងប្រជាជនទាំងពីរ ដើម្បីកសាងចំណងវប្បធម៌ដ៏ខ្លាំង និងការគាំទ្រជាសាធារណៈដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍរយៈពេលយូរនូវចំណងទាក់ទងទ្វេភាគី ។

សម្រាប់លោកវិញ លោក ម៉ូតេជី បាននិយាយថា ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់មួយ នៃការផ្លាស់ប្តូរគ្នារវាងប្រទេសទាំងពីរអស់ពេលជាង ២.០០០ ឆ្នាំ មកហើយនោះ ការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន និងវប្បធម៌ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជនទាំងពីរ នឹងគឺជាមូលដ្ឋានយ៉ាងសំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍរយៈពេលយូរនៃទំនាក់ទំនងទ្វេភាគី ។

លោកបានអំពាវនាវដល់ភាគីទាំងពីរឱ្យផ្តល់នូវការដើរតួនាទីយ៉ាងពេញលេញដល់យន្តការ ពិគ្រោះយោបល់គ្នាថ្នាក់ខ្ពស់ ស្តីពីការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន ,អនុវត្តន៍ យ៉ាងសកម្មការផ្លាស់ប្តូរ នឹងកិច្ចសហប្រតិបត្តិការគ្នាបែបនេះនៅក្នុងវប្បធម៌, កីឡានិងទេសចរណ៍ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍកាន់តែធំឡើងការផ្លាស់ប្តូរប្រជាជន និងប្រជាជន  និងវប្បធម៌ នៅក្នុងសករាជថ្មី​ ។

ភាគីទាំងពីរបានសម្រេចការមូលមតិគ្នា នៅក្នុងវិស័យដូចជាវប្បធម៌,​ ទេសចរណ៍, អប់រំ, កីឡា,  ប្រព័ន្ធផ្សព្វផ្សាយ , ខ្សែភាពយន្ត និង ទូរទស្សន៍ , ប្រជាជន , យុវជន និងស្ត្រី ដែលរួមមានទាំងការរៀបចំសម្រាប់ឆ្នាំ ២០២០ ធ្វើជាឆ្នាំជំរុញការផ្លាស់ប្តូរវប្បធម៌ និង កីឡាចិន  – ជប៉ុន , បន្តឡើងវិញ នឹងពង្រីកដំណើរទស្សនកិច្ចសិក្សាទៅវិញទៅមក , ការពង្រីកការផ្លាស់ប្តូរបុគ្គលិកនៅក្នុងមធ្យោបាយដែលមានតុល្យភាពមួយឱ្យហួសពី ១៥ លាននាក់ តាមកាលបរិច្ឆេទមួយឱ្យបានឆាប់ , ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មវប្បធម៌ នឹងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងការធ្វើឱ្យកីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ​២០២០ ព្រមទាំងកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ទទួលបានជោគជ័យមួយ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )