ពលរដ្ឋអាមេរិកភាគច្រើនជឿថារដ្ឋាភិបាលខ្លួន បានចាត់វិធានការតិចតួចណាស់ក្នុងការការពារបរិស្ថាន

អាមេរិក៖ តាមការស្ទង់មតិមួយ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា  ពលរដ្ឋអាមេរិកចំនួនប្រមាណជា ពីរភាគបី ជឿថា រដ្ឋាភិបាលអាមេរិកបានចាត់វិធានការតិចតួចណាស់  ក្នុងការការពារបរិស្ថាន ។

ប្រមាណជា ជាង ៦៧ ភាគរយ និយាយថា រដ្ឋាភិបាលអាមេរិកមិនបានធ្វើអ្វីជាដុំកំភួន  ដើម្បីកាត់បន្ថយឥទ្ធិពលនៃការបម្រែបម្រួលអាកាសធាតុ ហើយមួយចំនួនទៀតនិយាយថា  រដ្ឋាភិបាលខ្លួន មិនបានយកចិត្តទុកដាក់ក្នុងការការពារគុណភាពខ្យល់ និងទឹកឡើយ ។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងកាលពីខែ តុលា កន្លងមកនេះ  ជាមួយពលរដ្ឋអាមេរិកចំនួន​ ៣.៦២៧  នាក់ ។  ការធ្វើស្ទង់មតិនេះ  កើតមានឡើងបន្ទាប់ពីរដ្ឋការលោកត្រំា បានប្រកាសជាផ្លូវការដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ។​

 

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៦.១១.១៩)