ប្រទេសអាហ្រ្វិកខាងត្បូងទទួលរៀបចំការធ្វើសមយុទ្ធយោធាក្នុងផ្ទៃសមុទ្រដោយប្រទេសរុស្សី និងប្រទេសចិន

អាហ្រ្វិកខាងត្បូង៖ តាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹករបស់ប្រទេសអាហ្វ្រិកខាងត្បូង  បានឲ្យដឹងថា   ប្រទេសអាហ្វ្រិកខាងត្បូងនឹងទទួលរៀបចំការធ្វើសមយុទ្ធយោធាផ្លូវសមុទ្ររវាងប្រទេសរុស្សី​ និងប្រទេសចិន ។

សមយុទ្ធយោធាផ្លូវសមុទ្រនេះ  គឺជាសមយុទ្ធលើកដំបូងរវាងប្រទេសទាំងបី  ហើយគ្រោងនឹងធ្វើឡើងពីថ្ងៃទី ២៥  ដល់ថ្ងៃទី ៣០  ខែ វិច្ឆិកា នេះ នៅផ្ទៃសមុទ្រក្បែរឆ្នេរភាគខាងត្បូងប្រទេសអាហ្វ្រិកខាងត្បូង ។

តាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹករបស់ប្រទេសអាហ្វ្រិកខាងត្បូង  បានឲ្យដឹងថាទៀតថា  សមយុទ្ធយោធាផ្លូវសមុទ្រដែលមានរយៈពេលមួយសប្តាហ៍នេះ  មានបំណងបង្ហាញនូវឆន្ទៈរួម ក្នុងការធានានូវសន្តិភាព  សន្តិសុខ  និងស្ថេរភាពនៅតាមផ្ទៃសមុទ្រក្នុងតំបន់ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (១៩.១១.២៦)