ប្រជាពលរដ្ឋកូរ៉េខាងត្បូងជាងពីរភាគបីប្រឆំាងនឹងការបង្កើនចំណាយផ្គត់ផ្គង់ពលទាហានអាមេរិកក្នុងប្រទេសខ្លួន

កូរ៉េខាងត្បូង៖ យោងតាមតារស្ទង់មតិមួយដែលបង្ហាញកាលពីថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋប្រទេសកូរ៉េខាងត្បូងជាងពីរភាគបី ប្រឆំាងនឹងការបង្កើនការចំណាយសម្រាប់ផ្គត់ផ្គង់ពលទាហានអាមេរិក ដែលមានវត្តមាននៅក្នុងប្រទេសខ្លួន បើទោះបី ចំនួនពលទាហានអាមេរោក មានការថយចុះក៏ដោយ ។

តាមការស្ទង់មតិនេះ បានឲ្យដឹងថា មានពលរដ្ឋចំនួន ៦៨,៨ ភាគរយបាននិយាយថា ​រដ្ឋាភិបាលកូរ៉េខាងត្បូងមិនត្រូវទទួលយកសំណូមពរអាមេរិក ដែលសុំឲ្យកូរ៉ខាងត្បូងជួយចែករំលែកការចំណាយជាមួយអាមេរិកផង ។

កាលពីសប្តាហ៍កន្លងទៅនេះ   ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក  បានជួបពិភាក្សាគ្នា ដើម្បីពិនិត្យមើលថា តើប្រទេសកូរ៉េខាងត្បូងត្រូវជួយចំណាយប៉ុន្មាន  សម្រាប់ផ្គត់ផ្គង់ដល់ពលទាហានអាមេរិនចំនួន​២៨.០០០ នាក់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ។  តែ ការពិភាក្សាគ្នានោះពុំបានទទួលលទ្ធផលអ្វី ឡើយ ។​

 

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (២៦.១១.១៩)