អភិបាលខេត្តប៉ៃលិនប្រគេនបច្ច័យចំនួន២០លានរៀលដល់វត្តសុវណ្ណគីរីគង្គាហៅវត្តទឹកផុស

វិទ្យុជាតិកម្ពុជា៖អត្ថបទលោក គួន ធិ មន្ទីរព័ត៌មានខេត្តប៉ៃលិន

(ប៉ៃលិន)៖ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោកលោកស្រីប្រធានអនុប្រធានមន្ទីរ បាននាំយកបច្ច័យចំនួន២០លានរៀល ទៅប្រគេនដល់ព្រះគ្រូ អាន សំណាង ចៅអធិការវត្តសុវណ្ណគីរីគង្គារដើម្បីកសាងក្លោងទ្វាវត្តសុវណ្ណគីរីគង្គារ  ហៅវត្ត(ទឹកផុស) ស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសអញ្ជើញប្រគេនបច្ច័យដល់ព្រះសង្ឃ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈ ការប្រគេនបច្ច័យនៅពេលនេះគឺដើម្បីសាងសងក្លោងទ្វាវត្តសុវណ្ណគីរីគង្គាហៅវត្ត(ទឹកផុស) អោយមានសោភ័ណ្ឌភាពល្អ ដែលជាការរួមចំណែកអភិ                   វិឌ្ឍន៍ វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋអោយមានការរីកចំរើនឡើង ជាបន្តបន្ទាប់ ព្រោះថាសាសនាគឺបានរួមចំណែកក្នុងការអប់រំ ដល់ពុទ្ធបរិស័ទ និងយុវជន ក្មួយៗសិស្សានុសិស្សគោរពប្រតិបត្តិតាម ហើយព្រះពុទ្ធ សាសនា ដែលជាទីកន្លែង ប្រមូលផ្តុំនូវមូលដ្ឋានគ្រឹះចំណេះដឹង និងជាថ្នាលអប់រំបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់សម្រាប់បួសរៀនសូត្រ ដែលមានតាំងពីបូរាណកាលរៀងមកហើយ។ ឯកឧត្តមលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធ                 រូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ភ្លើងអគ្គីសនី ជាពិសេសវត្តអារាម ដែលជាម្លបរបស់បងប្អូនប្រជាពលរដ្ឋគោរព ធ្វើបុណ្យ  ដោយមិនប្រកាន់វណ្ណៈ ព័ណ៍សប្បុល ឈរលើសុខសន្តិភាព ស្ថេភាព ប្រកបដោយអភិបាលកិច្ចល្អ។ទន្ទឹមនឹងនេះឯកឧត្តមក៍បានសំនូមពរដល់ព្រះគ្រូចៅ អធិការវត្តត្រូវរកជាងណាដែលមានចំនេះជំនាញ និងបច្ចេក​ទេស ក្នុងការធ្វើក្លោងទ្វាវត្តនេះអោយបានត្រឹមត្រូវច្បាស់លាស់ ទៅតាមក្បាច់រចនាសម្ព័នរបស់ខ្មែរយើង។

សូមបញ្ជាក់ថា៖ឯកឧត្តម អភិបាលខេត្តប៉ៃលិនប្រគេនបច្ច័យនៅពេលនេះជាលើកទី១ ដែលមានចំនួន២០លានរៀល  ដើម្បីកសាងក្លោងទ្វាវត្តជាជាជំហ៊ានដំបូង ហើយសាងសងបាន៦០%ឯកឧត្តម អភិបាលខេត្តនឹងបន្តប្រគេនបច្ច័យចំនួន២០លានរៀលបន្ថែមទៀត ៕