ម៉ាឡេស៊ីបង្រ្កាបបានជនជាតិចិនជិត៧០០នាក់ដែលសង្ស័យជាក្រុមប្រព្រឹត្តបទល្មើសដ៏ធំតាមប្រព័ន្ធអ៊ីនធឺណែត

វិទ្យុជាតិកម្ពុជា​៖

ប៉ូលីសអន្តោប្រវេសន៍ម៉ាឡេស៊ីបានឲ្យដឹងថា ជនជាតិចិននៅម៉ាឡេស៊ីចំនួន ៦៨០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការឆ្មក់ចូលទៅក្នុងការិយាល័យរបស់ក្រុមខុសច្បាប់នេះនៅទីក្រុង ស៊ីប៊ឺចាយ៉ា (Cyberjaya) ភាគខាងត្បូងនៃរដ្ឋធានីគូឡាឡាំពួរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
យោងតាមប្រភពមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ជនសង្ស័យប្រហែល១០០នាក់បានគេចខ្លួនរួច និងខ្លះទៀតរងរបួសទៀតផងនៅក្នុងការវាយឆ្មក់មួយយ៉ាងខ្លាំងរបស់ក្រុមសមត្ថកិច្ច។នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី សន្និដ្ឋានថានេះជាបទល្មើសតាមប្រព័ន្ធអ៊ីនធើណែតប្រព្រឹត្តដោយជនជាតិចិនធំបំផុតនៅម៉ាឡេស៊ី។
ប្រភព៖ សារព័ត៌មាន Channel News Asia