តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វក្រៀលចំនួន៥ក្បាលចូលមករស់នៅ

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — តំបន់ការពារទេសភាពបឹងព្រែកល្ពៅ   មានសត្វក្រៀលចំនួន ៥ក្បាលចូលមករស់នៅ រកចំណី។ នេះបើតាការបញ្ជាក់របស់អង្គការ BirdLife International Cambodia នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានក្រសួងបរិស្ថានកំណត់ថា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវបានដាក់បញ្ចូលក្នុងតំបន់អភិរក្ស កាលពីឆ្នាំ២០១៦ ដោយគ្របដណ្ដប់លើផ្ទៃដី ៨.៣០៥ហិកតា។

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវក្រសួង​បរិស្ថាន​រកឃើញថាមានសត្វស្លាបចំនួន៤០ប្រភេទផ្សេងគ្នា ដែលមានចំនួនរហូតដល់​ ៣.៣១៤ ក្បាល៕

ដោយ​ណយ នឿន