អភិបាលខេត្តកំពង់ចាម ស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ  និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ

AKP កំពង់ចាម ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ថ្លែងក្នុងវេទិកាពិគ្រោះយោបល់ ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានាក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងឡើងបន្ថែមទៀត តាមរយៈ ការចូលរួមគាំទ្រដល់គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ ដែលវេទិកានេះមានការចូលរួមពី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត សមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ទូទាំងខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍នានា គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែ មានភាពរីកចម្រើនរុងរឿងឡើងបន្ថែមទៀត តាមរយៈការចូលរួមគាំទ្រដល់គោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ អង្គការសង្គមស៊ីវិលមានតួនាទីក្នុងការចូលរួម ការពារបរិស្ថាន ធនធានធម្មជាតិ និងការ ប្រយុទ្ធប្រឆាំងនូវបទល្មើសគ្រប់ប្រភេទ ដែលមានជាអាទិ៍ បទល្មើសកាប់បំផ្លាញព្រៃឈើ បទល្មើសជួញដូរចែកចាយគ្រឿងញៀន បទល្មើសសម្អាតប្រាក់ និងបទល្មើសជួញដូរមនុស្ស ដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេស ជាតិយើង។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានទីស្នាក់ការក្នុងខេត្តកំពង់ចាម សរុបមានចំនួន៤៨ ក្នុងនោះសមាគម មានចំនួន១០ (ក្នុងស្រុកចំនួន០៩ និងបរទេសចំនួន០១) អង្គការមិនមែនរដ្ឋាភិបាលមាន ចំនួន៣៨ (ក្នុងស្រុកចំនួន២៨  និងបរទេសចំនួន១០)។ ដោយឡែកចំពោះសហគមន៍មាន សរុបចំនួន៩០ ដែលក្នុងនោះសហគមន៍ប្រើប្រាស់ទឹកចំនួន៤១, សហគមន៍កសិកម្មចំនួន ២៥ និងសហគមន៍ទេសចរណ៍ចំនួន០២ ព្រមទាំងមានសហជីពតាមរោងចក្រចំនួន១៥ ផង ដែរ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលបន្តផ្តល់ ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងសុខសន្តិភាព ស្ថិរភាពសង្គម និងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើនស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលរាជរដ្ឋភិបាលបានធ្វើ កំណែទម្រង់ស៊ីជម្រៅទាំងផ្នែករដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈស្រប តាមគោលដៅវិមជ្ឈការ និងវិសហមជ្ឈការ ពិសេសកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌ដើម្បី ឆ្លើយតបការចង់បានពីប្រជាពលរដ្ឋយើងនោះ៕

ដោយ ឆាយ ម៉ុត