ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការរឹតបន្តឹងចំពោះការការពារនិក្ខេបបទ ថ្នាក់បណ្ឌិត

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផនវាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានបង្ហាញអង្វល់ ខណៈដែលកម្ពុជាកំពុងមានបណ្ឌិតច្រើន បើប្រៀបធៀបជាមួយប្រទេសដទៃ ដូច្នេះពេលនិស្សិតឬបេក្ខជន ឡើងការពារនិក្ខេបបទ ថ្នាក់បណ្ឌិតរបស់ពួកគាត់ គឺត្រូវមានការរឹកបន្តឹងឲ្យបានល្អ ជាពិសេសគ្រូបង្គោលណែនាំត្រូវមានបទពិសោធន៍ និងចំណេះ ដឹងខ្ពង់ខ្ពស់។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ។ ជាមួយគ្នានេះ សម្តេចតេជោ បន្ថែមថា ត្រូវពង្រឹងក្រុមប្រឹក្សាការពារ និងត្រូវបោះឆ្នោតដោយសំងាត់ ដល់បេក្ខជន ដែលការពាររនិក្ខេបបទ តើត្រូវជាប់ឬមិនជាប់។សម្តេចតេជោ បញ្ជាក់ថា ការធ្វើបែបនេះ មិនមែនមិនចង់ឲ្យអ្នកណាម្នាក់ទទួលសញ្ញាបត្រថ្នាក់បណ្ឌិតនោះទេ ប៉ុន្តែគឺចង់ពង្រឹងសមត្ថភាពពួកគាត់ឲ្យមានចំណេះដឹងពិតប្រាកដ។