អាមេរិកប្រកាសផ្តល់នាវាល្បាតសមុទ្រមួយគ្រឿងឲ្យវៀតណាមដែលកំពុងមានជម្លោះដែនទឹកជាមួយចិន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


សហរដ្ឋអាមេរិកនឹងផ្តល់នាវាល្បាតសមុទ្រមួយគ្រឿងទៀតឲ្យទៅប្រទេសវៀតណាម ដើម្បីបង្កើនលទ្ធភាពរបស់កងទ័ពជើងទឹកក្នុងការល្បាតដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូងទោះបីមានការរិះគន់ខ្លាំងពីមហាយក្សចិនក៏ដោយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅល្ងាចថ្ងៃពុធទី២០ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅរដ្ឋធានីហាណូយ កាលពីថ្ងៃពុធ លោក ម៉ាក អ៊ែរស្ពើ (Mark Esper) រដ្ឋមន្រ្តីការបរទេសអាមេរិកបានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនយល់ឃើញថាប្រទេសវៀតណាមគឺជាគូប្រជែង ខ្លាំងបំផុតនៅអាស៊ី នៃការទាមទារទឹកដីជាមួយចិននៅសមុទ្រចិនខាងត្បូង។លោករដ្ឋមន្រ្តីបានរិះគន់ចំៗថាកិច្ចប្រឹងប្រែងជាឯកតោភាគីរបស់ចិនក្នុងការអះអាងការទាមទារដែនសមុទ្រខុសច្បាប់គឺជាការគំរាមកំហែងដល់ការចូលប្រើប្រាស់ធនធានធម្មជាតិសំខាន់ៗរបស់ប្រទេសដទៃទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពនៃទីផ្សារថាមពលក្នុងតំបន់និងបង្កើនហានិភ័យនៃជម្លោះថែមទៀតផង ។ សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ បញ្ហាសមុទ្រចិនខាងត្បូងគឺជាចំណុចនៃជម្លោះរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន។
ប្រភព៖ សារព័ត៌មាន Channel News Asia