លីបង់ចាប់ខ្លួនអ្នករត់ពន្ធមនុស្ស៤នាក់

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មានជាតិ  (​NNA ) រាយការណ៍ថា កងកម្លាំងសន្តិសុខរដ្ឋរបស់ប្រទេសលីបង់ បានចាប់ពួកអ្នករត់ពន្ធមនុស្ស៤នាក់កាលពីថ្ងៃពុធ​ ។

​NNA  បាននិយាយថា បណ្តាញនេះធ្វើការលើការរត់ពន្ធមនុស្សពីប្រទេសលីបង់ទៅកាន់ប្រទេសស៊ីរី ជាថ្នូរនឹងប្រាក់​ ។អ្នករត់ពន្ធដែលគេចាប់ខ្លួនទាំង៤នាក់នេះត្រូវបានគេបញ្ជូនទៅឱ្យអង្គការតុលាការសម្រាប់ការស៊ើបអង្កេតនិងទម្រង់ការច្បាប់ថែមទៀត ។

កងកម្លាំងសន្តិសុខលីបង់បាននឹងកំពុងព្យាយាមធ្វើការបង្ក្រាបការរត់ពន្ធមនុស្ស  ព្រមទាំងផលិត ផលនៅក្នុងតំបន់ដែលនៅកៀកទៅនឹងព្រំដែនជាមួយប្រទេសស៊ីរី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )