លោក Biegun ជឿជាក់ថា កូរ៉េខាងជើងនៅតែអាចធ្វើឱ្យជម្រើស ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ  

AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ — អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកលោក Stephen Biegun បាននិយាយកាល​ពីថ្ងៃពុធថា លោកមិនបានឃើញព័ស្តុតាងជាក់ស្តែងដែលថា កូរ៉េខាងជើងមានគម្រោង​រុះរើ​កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ ប៉ុន្តែលោកជឿជាក់ថា ទីក្រុងព្យុងយ៉ាងនៅតែអាច​ធ្វើ​ឱ្យមានជម្រើសបាន។

លោក Biegun បានធ្វើការកត់សម្គាល់បែបនេះនៅចំពោះមុខគណៈកម្មាធិការ​ទំនាក់​ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក អំឡុងពេលបើកសវនាការបញ្ជាក់អំពីការតែងតាំង​លោក ជាអនុរដ្ឋមន្រ្តីការបរទេស។

លោកបាននិយាយថា ជំនឿនេះត្រូវបានចែករំលែក ដោយប្រធានាធិបតីសហរដ្ឋ​អាមេរិកលោក ដូណាល់ ​ត្រាំ ដែលនៅតែមានទស្សនៈថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន អាចធ្វើឱ្យការសម្រេចចិត្តនេះឈានទៅមុខបាន។

លោក Biegun បានមានប្រសាសន៍ថា នៅទីបំផុត ជនជាតិកូរ៉េខាងជើងដែលត្រូវធ្វើ​ការជ្រើសរើសរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា   « បង្អួចនៅតែបើកចំហ »សម្រាប់ដំណោះស្រាយ​ការទូត​ចំពោះបញ្ហា នុយក្លេអ៊ែរ។

លោកបានបន្ថែមថា យើងមិនមានព័ស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន ​ឬមានអត្ថន័យ​ណា​មួយដែលពួកគេបានធ្វើការជ្រើសរើសនោះទេ។ សម្មតិកម្មរបស់យើងគឺថា​ ពួកគេអាចធ្វើ​ការ​ជ្រើសរើសបានដោយអំពាវនាវដល់ប្រជាជនកូរ៉េខាងជើងឱ្យ « ចាប់យកនៅពេលនេះ »។

កិច្ចចរចាអំពីការរំ​សាយ​អាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងបាន​ជាប់​គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ រវាងលោក Trump និងលោក គីម កាលពីខែកុម្ភៈ​ ដែលបាន​បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។

ភាគីទាំងពីរនៅតែឃ្លាតឆ្ងាយអំពីទំហំដែលកូរ៉េខាងជើង គួរតែដកហូតអាវុធនុយក្លេអ៊ែរ​ដើម្បីទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម និងសម្បទានផ្សេងទៀតពីសហរដ្ឋអាមេរិកនោះ។

លោក Biegun ដែលបានដឹកនាំការចរចាកម្រិតការងារជាមួយទីក្រុងព្យុងយ៉ាង​បាន​និយាយថា លោកគ្រោងនឹងបន្តតួនាទីបច្ចុប្បន្នរបស់លោក​ប្រសិនបើមានការបញ្ជាក់ច្បាស់​លាស់ ហើយវា​នឹង​បញ្ជូនសារដ៏សំខាន់មួយទៅកាន់ប្រជាជនកូរ៉េខាងជើង អំពីអាទិភាពដែល​លោក Trump ដាក់លើកិច្ចចរចា៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)