ឯកឧត្តម ខៀវ កាញារិទ្ឋដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីឆ្លងសេចក្តីព្រាងច្បាប់សិទ្ឋិទទួលព័ត៌មាន

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីឆ្លងសេចក្តីព្រាងច្បាប់សិទ្ឋិទទួលព័ត៌មាន ដើម្បីធានាដល់សាធារណៈជនគ្រប់រូបទទួលបាននូវសិទ្ឋិ សេរីភាព តម្លាភាពនិងគណនេយ្យភាព ក្នុងការបញ្ចេញមតិ ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ឋិទទួលព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០១៩  មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់គឺជាសមិទ្ឋផលថ្មីមួយ នៃការបង្កើតក្របខណ្ឌគតិយុត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំដល់ការអនុវត្តន៍លទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស និងលើកស្ទួយសិទ្ឋិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រដល់ការអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ឋរដ្ឋបាល ។ជាពិសេស អភិបាលកិច្ចល្អ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងរដ្ឋបាលសាធារណៈ ឆ្លើយតបមានប្រសិទ្ឋភាព និងជំនឿទុកចិត្ត ហើយលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៍មានប្រសិទ្ឋភាពដែរបំរើប្រជាជនកាន់តែប្រសើរឡើងនិងធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ឋភាព តម្លាភាព និងគណនេយ្យភាព ។ ឯកឧត្តម បញ្ជាក់ថា ច្បាប់នេះមានគោលបំណងធានាឲ្យសាធារណៈជនគ្រប់រូបទទួលបាននូវសិទ្ឋិ សេរីភាព ទទួលបានព័ត៌មាន ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងសង្គមជាតិ ។
សំឡេង ៖ ចឹងក្នុងអាស៊ានប្រទេសមួយចំនួនគេធ្វើហើយដែរ ប៉ុន្តែការអនុវត្តន៍តិចណាស់ ហើយការអនុវត្តន៍ច្បាប់គេមិនបានដូចយើងទេ គឺយើងមានការចូលរួមគ្រប់រហូតដល់អង្គការយូណេស្កូបានវាយតំលៃស្ថានភាពធ្វើការព្រាងច្បាប់របស់ប្រទេសកម្ពុជានេះយកជាគំរូទូទាំងប្រទេស វាជាគោលការណ៍មួយស្ថិតក្នុងលទ្ឋិប្រជាធិបតេយ្យ តាមពិតច្បាប់ស្តីអំពីការធានាប្រជាពលរដ្ឋ សិទ្ឋិប្រតិកម្ម សិទ្ឋិសំដែងមតិ ច្បាប់ស្តីពីសិទ្ឋិទទួលព៍ត៌មាននេះនីយាយមែនទែនចំពោះអន្តរជាតិសំខាន់ ចំពោះយើងក៍សំខាន់ណាស់គឺច្បាប់ការពារសិទ្ឋិ ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ឋិទទួលព័ត៌មាន នេះមាន៩ជំពួកនិង៣៨មាត្រាដោយមានការចូលរួមពី៣២ ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ៕