ទីក្រុងសេអ៊ូល នឹងទីក្រុងវ៉ាស៊ីនតោនបញ្ឈប់កិច្ចចរចា ស្តីពីការផ្តល់ជំនួយយោធាអាម៉េរិកជាង ៥ប៊ីលានដុល្លាររបស់លោក Trump  

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — ថ្ងៃទី២ នៃកិច្ចពិភាក្សាការពារជាតិ រវាងអាម៉េរិក នឹងកូរ៉េខាងត្បូងបានឈានដល់ការ​បញ្ឈប់ការវាយ តប់គ្នាកាលពីថ្ងៃអង្គារ បន្ទាប់ពីបណ្តាមន្រ្តីទាំងនោះ មិនអាចមើលឃើញដោយ​ផ្ទាល់ភ្នែក ​ចំពោះការទាមទារផ្នែកហិរញ្ញវត្ថុរបស់ក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការទទួល​កងទ័ព​អាម៉េរិក​រាប់​ម៉ឺន​​នាក់របស់ក្រុងសេអ៊ូល។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអង្គារនេះថា កិច្ចចរចារបស់ក្រុង​វ៉ាស៊ីន​តោន និងសេអ៊ូល ស្តីពីការចំណាយរួមគ្នាក្នុងការទទួលសមាជិកយោធាអាម៉េរិក ២៨.៥០០នាក់​នៅក្នុងប្រទេស កូរ៉េខាងត្បូង ត្រូវបានគេដាក់មួយឡែក ជាងការទាមទាររបស់​អាម៉េរិកដែលទាមទារ ៥ ប៊ីលានដុល្លារក្នុងការចំណាយប្រចាំការ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិកជឿជាក់​ថា ​ចំណែកនៃការចំណាយលើវិស័យការពារជាតិ គួរតែត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់ ​តាមរយៈការបង្កើតប្រភេទថ្មីមួយក្រៅពីក្របខ័ណ្ឌកិច្ចព្រមព្រៀង ស្តីពីវិធានការពិសេស​ដែល​ប្រទេសទាំងពីរបានប្រើប្រាស់អស់ជាច្រើនទសវត្សមកហើយនោះ។

ថ្លៃសេវា ៥ ប៊ីលានដុល្លារអាមេរិក នឹងក្លាយជាការកើនឡើងគួរឱ្យភ្ញាក់ផ្អើលមួយ​ពី​ ៩២៣លានដុល្លារ កាលពីឆ្នាំកន្លងទៅដោយក្រុងសេអ៊ូល។ មន្ត្រីអាម៉េរិកមិនទាន់បានបញ្ជាក់​ពីទឹកប្រាក់ចំនួន ៥ ប៊ីលានដុល្លារដែលជាចំនួនសរុបដែលត្រូវបានទាមទារនោះទេ។

អ្នកចរចាកូរ៉េខាងត្បូងលោក Jeong Eun Bo បាននិយាយនៅក្នុងសន្និសីទ​សារព័ត៌មាន​មួយដែបានរាយការណ៍ដោយ Reuters ថា វាជាការពិតដែលមានភាពខុសគ្នាច្រើន​រវាង​សំណើទូទៅរបស់ភាគីអាម៉េរិក និងគោលការណ៍ដែលយើងអនុវត្តន៍។ ការចរចាមិនអាច​ដំណើរការ​ដូចការគ្រោងទុក ដូចភាគីអាម៉េរិកបានចាកចេញមុននោះទេ។

សេចក្តីរាយការណ៍បានលើកឡើងថា លោក James DeHart អ្នកចរចាសម្រាប់ក្រសួង​ការបរទេសអាម៉េរិកបានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការមិនត្រូវរ៉ូវគ្នា​ថា សំណើដែលដាក់ចេញដោយក្រុមចរចាកូរ៉េ មិនឆ្លើយតបនឹងសំណើរបស់យើងសម្រាប់​ការ​ចែក​រំលែកបន្ទុកដោយយុត្តិធម៌ និងស្មើភាពគ្នានោះទេ។

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper ដែលស្ថិតនៅក្នុង​ប្រទេស​ហ្វីលីពីនកាលពីដើមសប្តាហ៍នេះបានធ្វើអត្ថាធិប្បាយដូចៗគ្នា​របស់លោក ទាក់ទង​នឹង​ទ្រព្យសម្បត្តិរបស់កូរ៉េខាងត្បូង នៅពេលលោកពិភាក្សាអំពីការចរចាដែលលោកបាន​បញ្ជាក់​ថា កំពុងត្រូវបានដឹកនាំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។

Reutersបានរាយកាណ៍ថា លោកបាននិយាយថា ខ្ញុំប្រាកដថា វាស្ថិតក្នុងដៃដែលមាន​សមត្ថភាព។ កូរ៉េខាងត្បូងជាប្រទេសអ្នកមាន។ ពួកគេអាចនឹងគួរចូលរួមវិភាគទាន​បន្ថែមទៀត។ លើសពីនេះខ្ញុំនឹងទុកវាឱ្យទៅក្រសួងការបរទេស​ដើម្បីដោះស្រាយនូវ​អ្វីដែល​ពិសេស។

បើទោះបីជា Esper បានព្រមានអំពីអត្ថប្រយោជន៍ដែលចិន និងកូរ៉េខាងជើងអាច​ប្រមូលបានពីការប្រេះស្រាំក្នុងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុនក៏ដោយ ក៏វាបង្ហាញថា ទីក្រុងប៉េកាំងកំពុងបង្កើនជំហរទៅរកតុចរចាលើវិស័យនានា ដោយសារទីក្រុងវ៉ាស៊ីនតោន​ដែល​កំពុងមានការលំបាក៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)