នាយកទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ អំពាវនាវឱ្យមានការច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយ​នៅឯកិច្ចប្រជុំនៃកិច្ចប្រជុំកំពូលប្រធានប្រព័ន្ធផ្សព្វផ្សាយពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោក Cai Mingzhao នាយកប្រតិបត្តិនៃកិច្ចប្រជុំកំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយពិភពលោក (WMS) និងជាប្រធានទីភ្នាក់ងារព័ត៌មានស៊ីនហួ កាលពីថ្ងៃចន្ទ​ បានអំពាវនាវឱ្យមានការបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតពីបណ្តាអង្គភាពសារព័ត៌មាន​ជុំ​វិញពិភពលោក ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ នៅក្នុងទេសភាពប្រព័ន្ធផ្សព្វ​ផ្សាយ​សកល បណ្តាលមកពីការរីកដុះដាលនៃបច្ចេកវិទ្យា យន្តការ និងកម្មវិធីថ្មីៗ។

លោកបានធ្វើការកត់សម្គាល់បែបនេះ នៅឯកិច្ចប្រជុំលើកទី ៤ នៃគណៈប្រធាន WMS ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ។

នាយកប្រតិបត្តិជាន់ខ្ពស់នៃអង្គការប្រព័ន្ធផ្សព្វផ្សាយចំនួន១៣ មកពី ១១ប្រទេស ដែល​មាន​ឈ្មោះដូចជា ទីភ្នាក់ងារបារាំង AFP អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera Media Network)​ the Associated Press(AP) បណ្តាញសារព័ត៌មាន BBC ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងវិទ្យុ (Sputnik), Kyodo News, Naspers South Africa, Reuters, Folha de S. Paulo Press Group of Brazil, ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS, the Hindu Group, ទីភ្នាក់ងារព័ត៌មានចិន Xinhua និង ANSA បានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោក Cai ដែលបានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះបាននិយាយថា ការផ្លាស់ប្តូរទិដ្ឋភាព​ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានឆ្លុះបញ្ចាំងជាចម្បងនៅក្នុងទិដ្ឋភាពបួនគឺ៖ ការប្រាស្រ័យទាក់ទង​ឆ្លងកាត់ព្រំដែនបានផ្លាស់ប្តូរទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ អាជីវកម្មលើអ្នកប្រើទូរស័ព្ទចល័ត​បាន​ក្លាយជាប្រភពដ៏សំខាន់ក្នុងវិស័យទំនាក់ទំនង ការវិវត្តផ្នែកបច្ចេកវិទ្យាមានរបៀបនៃការធ្វើ​ជំនួញសម្រាប់ឧស្សាហកម្មព័ត៌មាន នឹងការផ្សាយព័ត៌មានក្លែងក្លាយប្រឈមនិងក្រមសីលធម៌​វិជ្ជាជីវៈសារព័ត៌មាន។

ទាក់ទងនឹងការអភិវឌ្ឍ និងការច្នៃប្រឌិតថ្មីនៃប្រព័ន្ធផ្សព្វផ្សាយនាពេលអនាគត លោក Cai បានស្នើថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគួរតែរក្សាគុណសម្បត្តិរបស់ពួកគេ​នៅក្នុងខ្លឹមសារ​ច្នៃប្រឌិតផលិតផលព័ត៌មាន ពង្រឹងភាពជាអ្នកដឹកនាំបច្ចេកវិទ្យា នឹងបង្កើតក្រុមប្រព័ន្ធផ្សព្វ​ផ្សាយ​ទាំងអស់។

លោកបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយចិនបានស្នើ​ឱ្យជំរុញការធ្វើសមាហរណកម្ម​នៃប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងថ្មី ការផលិតព័ត៌មានថ្មីៗ ការពង្រឹងភាពជាអ្នកដឹកនាំផ្នែក​បច្ចេកវិទ្យា និងការស្ថាបនាក្រុមប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

លោកបានមានប្រសាសន៍ថា នៅក្នុងទំនោរនៃការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ​ យើងមិន​អាចផ្លាស់ ប្តូរលំហូរដូចទឹកទន្លេដ៏អស្ចារ្យនេះបានទេ។ យើងអាចធ្វើបានតែជាមួយលំហូរ​សកម្មភាពសកម្ម អំពីការបង្កើតថ្មី និងការផ្តួចផ្តើមគំនិតជាមួយនឹងការអភិវឌ្ឍរបស់យើង៕

(ប្រភព Xinhua: បកប្រែដោយលោក មាស សំអុល)