នៅខេត្តស្ទឹងត្រែង បទល្មើសនេសាទខុសច្បាប់ ប្រើឧបករណ៍ឆក់ គប់គ្រាប់ នៅតែមាន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
M.C៖ នៅខេត្តស្ទឹងត្រែង នៅតែមានជនខិលខូចមួយចំនួន បានលួចលាក់ប្រើឧបករណ៍ឆក់-គប់គ្រាប់បែកយកត្រី បង្កការគំរាមកំហែងដល់ធនធានមច្ឆជាតិនៅទន្លេមេគង្គលើ ទោះបីមន្ត្រីជំនាញផ្នែកជលផល បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតយ៉ាងណាក៍ដោយ។

ក្នុងកិច្ចពិភាក្សាស្តីពីការអភិរក្សធនធានមច្ឆជាតិនៅភូមិត្បូងខ្លា ឃុំអូរម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង លោកឡាយឈុនមេភូមិនេះ បានអះអាងថា៖ទោះបីអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយច្បាប់ជលផល ឱ្យនាំគ្នាគោរព យ៉ាងណាក៍ដោយ ក៏ជនខិលខូចនៅតែលួចលាក់ចុះធ្វើនេសាទខុសច្បាប់ ដោយបានប្រើប្រាស់ឧបករណ៍ឆក់ត្រីនិងគប់គ្រាប់បែក ទាំងថ្ងៃក៍មានដែរ ។លោកថា៖ករណីនេះមានមន្ត្រីជលផល និងឆ្មាំទន្លេចុះមកបង្ក្រាបដែរ តែគ្មាន ប្រសិទ្ធភាពទេ។
(សម្លេង)ឃើញតែជលផលចុះមកជួនកាលទៅឮថាចាប់បាន ប៉ុន្តែ ជួនកាលទៅ ឆក់ពេញវាលនិងប្រជាពលរដ្ឋឃើញគ្រប់គ្រប់គ្នា មិមហ៊ានធ្វើអីទេ វាគំរាមប្រជាពលរដ្ឋទៀតដល់ពេលឮថាជផលមក ពួកខ្ញុំប្រជាជនមិនទាន់ដឹងផង ជនខិលខូចដឹងមុនបាត់ដល់ពេលអញ្ចឹងពួកខ្ញុំវាទុក្ខលំបាក។
លោកវង្សសាវឿន នាយ រងខណ្ឌជលផលស្ទឹងត្រែងបានទទួលស្គាល់ថា៖បទល្មើសទាំងនេះពិតជាកើតមាន ព្រោះនៅពេលដែលសមត្ថកិច្ចចុះបង្ក្រាបជួនពេលខ្លះមានការចម្រុងចម្រះគ្នារហូតបង្ខំឱ្យសមត្ថកិច្ចប្រើប្រាស់អាវុធក៍មានដែរ។លោកថា៖បញ្ហាប្រឈមនេះ មន្ត្រីជំនាញ មិនអាចចាត់វិធានការបានទាំងស្រុងទេ គឺទាមទារឱ្យមានការភ្ញាក់រលឹកពីបងប្អូន ចេះស្រឡាញ់ធនធានមច្ឆជាតិនេះទាំងអស់គ្នា។
(សម្លេង)សូមសំណូមពរដល់ប្រជាអ្នកនេសាទទាំងអស់ សូមមេត្តាចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ដើម្បី រក្សាសត្វផ្សោតយើងទាំងអស់គ្នា ព្រោះវាជាបេតិកភណ្ឌជាតិមួយដ៏សំខាន់ជា ប្រភេទសត្វផ្សោតទឹកសាបដែលពិភពលោកចាប់អារម្មណ៍ជាមួយយើង អញ្ចឹងសូមបងប្អូនប្រជានេសាទដែលនៅតាមតំបន់អភិរក្សទាំងនោះ សូមមេត្តាអនុវត្តតាមគផលការណ៍ច្បាប់ ហើយព្យាយាមបង្វែរទៅនេសាទតាមឧបកណ៍ដែលស្រប់ច្បាប់តាមលក្ខណៈគ្រួសារវិញ ។
លោកឆនគឹមម៉ៅ សមាជិកក្រុមប្រឹក្សាឃុំអូរម្រះបាន ទទួលស្គាល់ថា៖ប្រជាពលរដ្ឋរស់នៅ
ឃុំអូរម្រះភាគច្រើនបានពឹងផ្អែកទៅលើការធ្វើ នេសាទ ក្រោយពីបញ្ជាប់ការងារស្រែចំការ ហើយពួកគាត់ក៍បាន ជួយអភិរក្សធនធានទាំងនេះដែរ ។
(សម្លេង)អញ្ចឹងទីនេះអត់មានសត្វផ្សោតទេអញ្ចឹងខ្ញុំសូមសំណូមពររាជរដ្ឋាភិបាលស្ថាប័នឱ្យជួយមានដំណោះស្រាយអញ្ចឹងទេដល់ពេលប្រជាពលរដ្ឋចុះរកអញ្ចឹងដូចគាត់លើកពីខាងដើមវាវេទនា ។
សូមបញ្ជាក់ថា៖ឡូត៍នេសាទត្រូវបាន ប្រមុខរាជរដ្ឋាភិបាលសម្រេច កាត់មកឱ្យសហគមន៍នេសាទ
គ្រប់គ្រងនៅឆ្នាំ២០០០ប្រមាណជាង៥៦% ទូទាំងប្រទេស ដើម្បីបានរួមគ្នាអភិរក្សធនធានជីវចំរុះនិង
ទាញយកធនធានជលផល មកប្រើប្រាស់ប្រកបដោយនិរន្តរភាព៕