Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

វិមានក្រឹមឡាំងនិយាយថា គេមិនច្បាស់ទេថា តើទីក្រុងគៀវនឹងសម្របសម្រួលច្បាប់​ ស្តីពីស្ថានភាពច្បាប់នៅ Donbass ជាមួយ DPR និងLPRរបៀបណានោះទេ

Published

on

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយនៅក្នុងបទ​សម្ភាសន៍​​ជាមួយកម្មវិធី «ទីក្រុងមូស្គូ-វិមានក្រឹមឡាំង-ពូទីន »នៅលើប៉ុស្តិ៍ទូរទស្សន៍Rossiya-1 ថា​ ភាគី Normandy Four មិនយល់ពីរបៀបដែលទីក្រុងគៀវ នឹងយល់ព្រមលើច្បាប់ថ្មី ​ស្តីពី​ឋានៈពិសេសរបស់ Donbass ជាមួយសាធារណរដ្ឋ Donetsk និង Lugansk ដែលប្រកាស​ដោយ​ខ្លួនឯងនោះ។

លោក Peskov បាននិយាយថា  «នេះគឺជាច្បាប់គ្រឹះ »ហើយវាចាំបាច់ណាស់ដែលវាគួរ​តែ​ត្រូវបានសម្របសម្រួលជាមួយ DPR និង LPR ហើយរហូតមកដល់ពេលនេះ​ទីក្រុងគៀវ​បានបដិសេធមិនទាក់ទងដោយផ្ទាល់ណាមួយ។ តើពួកគេនឹងយល់ព្រមលើវាយ៉ាងម៉េច​ ហើយ​ក្នុងទម្រង់អ្វី? ដូច្នេះ បន្ទាប់មកសំណួរជាច្រើននឹងកើតឡើង។

តាមលោក Peskovបានឱ្យដឹងថា ក្រុម Normandy Four រំពឹងថា អ៊ុយក្រែនមានការ​យល់​ដឹងអំពីអ្វីដែលវាគួរតែអនុវត្តន៍នាពេលអនាគត នឹងអ្វីដែលត្រូវធ្វើជាមួយច្បាប់នេះ។

នៅពេលមុននេះ ប្រធានសភាអ៊ុយក្រែនលោក Dmitry Razumkovបាននិយាយនៅ​ក្នុង​បទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Focus ថា Verkhovna Rada នឹងចាប់ផ្តើមធ្វើការលើ​ច្បាប់​ថ្មី ស្តីពីឋានៈពិសេសរបស់ Donbass បន្ទាប់ពីបានបើកកិច្ចប្រជុំកំពូល Normandy Four (អាល្លឺម៉ង់ បារាំង អ៊ុយក្រែន និងរុស្ស៊ី)។

កាលពីខែតុលាឆ្នាំ ២០១៤ អតីតប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko បានចុះ ហត្ថលេខាលើច្បាប់ ស្តីពីការគ្រប់គ្រងខ្លួនឯងនៅក្នុងតំបន់មួយចំនួននៃសាធារណរដ្ឋ​ដូណេតស្គ៍ និងលូហ្កឺនស្គី ដោយបង្កើតឋានៈពិសេសនៅទីនោះអស់រយៈពេល ៣ឆ្នាំ។ ទោះ​យ៉ាង​ណាក៏ដោយច្បាប់នេះមិនដែលត្រូវបានអនុវត្តន៍នៅអ៊ុយក្រែនឡើយ។

នៅខែមីនា ឆ្នាំ២០១៥ លោក Poroshenko បានរំលោភលើកិច្ចព្រមព្រៀង​ទីក្រុង Minsk ដោយណែនាំឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដែលពិតជាបានបញ្ឈប់ការអនុវត្តរបស់ខ្លួន។ ច្បាប់​ដែលត្រូវបានពង្រីកដោយអាជ្ញាធរអ៊ុយក្រែនជាច្រើនដងនឹងផុតកំណត់នៅថ្ងៃទី៣១ខែ​ធ្នូ ​​ឆ្នាំ ២០១៩ខាងមុខនេះ៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន