Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

របាយការណ៍៖ អគ្គិភ័យចាប់ផ្តើមឆេះនៅក្បែរសាកលវិទ្យាល័យពហុបច្ចេកទេស​ហុងកុង បន្ទាប់ពីមានការវាយប្រហាររបស់ប៉ូលិស

Published

on

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ទូរទស្សន៍ RTHK បានរាយការណ៍ថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅថ្ងៃចន្ទនេះ នៅក្បែរអគារនៃសាកលវិទ្យាល័យពហុ​បច្ចេក​ទេស​ហុងកុង បន្ទាប់ពីប៉ូលិសបានសម្រុក​ចូល​ទៅក្នុងបរិវេណសាកលវិទ្យា-ល័យ ដែល​ត្រូវបានចាប់ខ្លួនដោយក្រុមអ្នកតវ៉ា។

បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីសប្តាហ៍មុន ក្រុមបាតុករជាច្រើននាក់បានដកខ្លួនចូល​សាកល​វិទ្យា-ល័យ ដោយប្រែក្លាយជាបន្ទាយបណ្តោះអាសន្ន ដើម្បីការពារមន្រ្តីអនុវត្តន៍ច្បាប់។

ប៉ូលិសបានសម្រុកចូលទៅក្នុងសាកលវិទ្យាល័យនៅព្រឹកព្រលឹម បន្ទាប់ពីការប្រឈម​មុខគ្នាដ៏យូរជាមួយក្រុមអ្នកតវ៉ា ដែលបានរារាំងខ្លួនឯងនៅក្នុងបរិវេណសាកលវិទ្យាល័យ។ ជា​ការឆ្លើយតប ក្រុមអ្នកតវ៉ាបានចាប់ផ្តើមបោះស្រាក្រឡុក Molotov ទៅលើពួកគេ​ដែលបង្កឱ្យ​មាន​អគ្គិភ័យខាងលើ។

ការតវ៉ាទ្រង់ទ្រាយធំ បានចាប់ផ្តើមនៅក្នុងតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន​នៅដើមខែមិថុនា ដែលជាប្រតិកម្មតបទៅនឹងការអនុញ្ញាតឱ្យប្រជាជនត្រូវបានធ្វើបត្យាប័ន​ទៅកាន់ប្រទេសចិនដីគោកនោះ។ ការតវ៉ានៅទីបំផុតបានឈានដល់ការប្រឈមមុខគ្នាដោយ​ហិង្សារវាងបាតុករ និងប៉ូលស៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន