សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩​ — បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនាពេលកន្លងមក និស្សិតសាកលវិទ្យាល័យ​ធ​ន​​ធាន​មនុស្សសរុប ១.៩៥៨នាក់ បានទទួលសញ្ញាបត្រពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯក​ស័​​ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ និងអប អរសារដល់​និ​ស្សិ​តជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណា ព្យាបាល​ដែល​បាន​ផ្តល់ឱកាសឱ្យកូនចៅបានសិក្សារៀនសូត្ររហូតទទួលបាន ជោគជ័យ នាពេលនេះ។ សម្ដេចតេជោក៏បានផ្ដាំផ្ញើដ​ល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រ ត្រូវ​ខិតខំប្រឹងប្រែងរៀនសួត្របន្តទៀត ដើម្បីរួម​ចំ​ណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ សម្តេច​តេជោនាយករដ្ឋមន្ត្រីបានបន្តថា  រាជរដ្ឋាភិបា​ល​​កម្ពុជា គឺបានខិតខំណាស់ក្នុងការផ្តល់​ឱកាស​ការងារផ្សេងៗ​ដល់​យុវ​ជន​យើង ទាំងការងារក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មានពលករ​យើង​ជា​ច្រើ​ន​បាន និងកំពុងបម្រើការងារនៅតាមបណ្តាប្រទេសមួយចំនួន ហើយពួកគាត់កំពុងទទួល​បា​ន​​ផលប្រយោជន៍យ៉ាងច្រើនពីការងារទាំងអស់នោះផងដែរ។ ដូច្នេះបងប្អូនដែលបានបម្រើការ​ការងារនៅក្រៅប្រទេសទាំងអស់ ត្រូវយល់ឱ្យបានច្បាស់ អំពីអ្វីដែលរាជរដ្ឋាភិបាល​បានខិត​ខំ​ធ្វើការចរចារជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីជួយ សម្រួលឱ្យពលករយើងបានចេញទៅ​ប​ម្រើ​​ការងារនៅប្រទេសទាំងអស់នោះ ដើម្បីទទួល បានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជា​ងនេះទៀត រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិត ខំជំរុញការបង្កើតការងារក្នុងស្រុក ទាក់​ទា​ញ​វិ​និ​យោគថ្មីៗ និងខិតខំស្វែងរកការងារក្រៅ​ប្រទេសជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់។

បើតាមរបាយការណ៍របស់សាកលវិទ្យាល័យធនធានមនុស្សបានឱ្យដឹងថា វត្តមាន​អញ្ជើញ​ជា​អធិ​​បតីក្នុងពិធីប្រគល់សញ្ញាបត្ររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ ជាការលើ​កទឹក​ចិ​ត្ត​ ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតជ័យលាភី ដែល​បានបញ្ចប់ការសិក្សា​ដោ​​យជោគជ័យ ហើយនេះក៏ជាជាពិធីប្រគល់សញ្ញាបត្រលើកទី១៦​ផងដែរ។ ជាមួយគ្នានេះ និស្សិតជ័យលាភីទាំង១.៩៥៨នាក់ ដែលទទួលសញ្ញាបត្រទាំងនេះ គឺ​ជា​ធនធានមនុស្ស  ធនធានបញ្ញា ប្រកបដោយសក្តានុពល សម្រាប់ការងារ និង​សង្គមជាតិ​ ទាំ​ង​មូ​ល។ ចាប់តាំងពីការកកើតក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្សថ្នាក់វិជ្ជាជីវៈ និង​និ​ស្សិ​ត ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ៣៩. ៣៩៥​នា​ក់ (នារី ១៣.៣៣៦នាក់) ទទួលបានឱកាសការងារខ្ពស់ រហូតដល់ជាង៩០ភាគរយ ជារៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រៅពី​និស្សិតដែលបាន​បញ្ច​ប់​ការសិក្សា បច្ចុប្បន្នសាកលវិទ្យាល័យមានសិក្ខាកាមវិជ្ជាជីវៈ និង​និស្សិតសរុបចំនួន ៥.០៩១នាក់ (នារី ៣.១៦៨នាក់) ដែលកំពុងបន្តការសិក្សា​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និ​ង​​គុណតម្លៃ។ ទាំងនេះ​គឺជាភាពជោគជ័យក្នុងបេសកកម្ម​បណ្តុះ​បណ្តាល​ធនធានមនុស្សរបស់​សា​កលវិទ្យាល័យ ដែលស្តែងចេញឡើងតាមរយៈការពង្រឹង​និងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ការ​យ​ក​ចិត្តទុកដាក់ខ្ពស់ លើការពង្រឹង និងលើកកម្ពស់គុណ ភាពអប់រំបណ្តុះបណ្ដាល​សមត្ថ​ភា​ព​វិ​ជ្ជា​ជីវៈគ្រប់កម្រិត ការអភិវឌ្ឃកម្មវិធីសិក្សាឱ្យស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍជាតិ ដើម្បី​ឱ្យ​ឆ្លើ​យ​ត​ប​ទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និង ទីផ្សារការងារ ការធ្វើកំណែទម្រង់​ទាំ​ង​ផ្នែក​ទន់ ផ្នែករឹងតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន និង ឱ្យស្របតាមស្តង់ដារគុណភាព អប់រំ គោ​ល​នយោបាយរបស់ក្រសួងអប់រំ ក៏ដូចជាកម្ម​វិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ​អ​ភិ​​វឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាព។

គណៈគ្រប់គ្រងនៃសាកល​វិទ្យា​ល័​យធនធានមនុស្ស បានសម្ដែងនូវគារវភក្ដី និងគោរព ថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំ​ផុ​ត​ ចំពោះវត្តមានដ៏ឧត្តុង្គឧត្ដមរបស់សមេ្តច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ដែលបានឆ្លៀតឱកាស​ដ៏​ម​មាញឹកអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​បំផុត ក្នុងពិធីដ៏មានសារៈសំខាន់នេះ។ ជាពិសេស​ជា​និច្ច​កា​លសម្តេចតែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ចំពោះ​វិ​ស័​យអប់រំជាតិ ដែលជាស្នូល​ដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍​សង្គម​ជា​តិ លើគ្រប់វិស័យ៕

ដោយ ជឹម ណារី