Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ឯកឧត្តមគួច ចំរើន ណែនាំឱ្យក្រុមហ៊ុន សាងសង់ផ្លូវ ក្នុងក្រុងព្រះសីហនុ ត្រូវដាក់មន្ត្រីប្រចាំការ នៅតាមការដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមអោយបានទាន់ពេលវេលា

Published

on

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុន សាងសង់ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនចំនួន ០៨ ក្នុងប្រតិបត្តិការស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ ដាក់មន្ត្រីប្រចាំការនៅតាមការដ្ឋាននានា ដើម្បីដោះស្រាយបញ្ហាប្រឈមអោយបានទាន់ពេលវេលា ត្រូវរួមគ្នាដោះជាកញ្ចប់ទើបការងារស្ថាបនាផ្លូវប្រព្រឹត្តិទៅរលូនតាមការគ្រោងទុក ។
ការណែនាំរបស់ឯកឧត្តម គួច ចំរើន នេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់អគ្គិសនីលើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមដោយក្រុមហ៊ុនចំនួន៨ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ពន្ធក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមបានបន្តថា ក្រុមហ៊ុនស្ថាបនាផ្លូវទាំង០៨ក្រុមហ៊ុន ផ្តល់លទ្ធផលសិក្សាវាស់វែង ឱ្យបាន លឿនបញ្ជូនមកខាងអគ្គិសនីខេត្ត និងមន្ទីរជំនាញ ដើម្បីយើងពន្លឿនកិច្ចការបានទាន់ពេលវេលា។កិច្ចការទាំនោះមានដូចជា ចុះស្រង់ រកទីតាំងថ្មីបន្ទប់ភ្លើងចំនួន ០៨ តាមនិយាកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ, ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយបន្ទាន់ , ពិនិត្យបង្គោលភ្លើងជាង ១.០០០ដើម រកទីតាំងបញ្ចៀសផលប៉ះពាល់ដល់ក្រុមការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ អោយបានលឿន ព្រោះការស្ថាននាផ្លូវទាំង ៣៤ខ្សែ នៅពេលខាងមុខ ជាគោលដៅទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ។
តាមកិច្ចប្រជុំបានបង្ហាញថា ផលប៉ះពាល់ របស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ មានដូចជា ១.បង្គោល LV-9m ចំរុះ ចំនួន ៦៩២ដើម, ២.បង្គោល MV-12mចំរុះ ចំនួន ៦១៣ដើម, ៣.បង្គោល MV-14m ចំរុះ ចំនួន ២៥០ដើម, ៤.ខ្សែបណ្តាញអាកាស LV ប្រវែង ២២.៧១៥ម៉ែត្រ, ៥.ខ្សែបណ្តាញកប់ដី LV ប្រវែង ៤៥០ម៉ែត្រ, ៦.ខ្សែបណ្តាញអាកាស MV ប្រវែង ១៣៦.៩៤៩ម៉ែត្រ, ៧.ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ, ៨.Laod Breaking Switch ចំនួន ១៨គ្រឿង, ៩. Auto Recloser ចំនួន ១១គ្រឿង, ១០.តំណចុងកាប្លិ៍ ចំនួន ១២២តំណ, ១១.ត្រង់ស្វូរលើបង្គោល ចំនួន ១៧៦គ្រឿង, ១២. ទូរចល័តចំនួន ២៧គ្រឿង, ១៣.បន្ទប់ភ្លើង ចំនួន ០៩ខ្នង, ១៤ប្រអប់នាឡិកាស្ទង់ ចំនួន ១.៤៧៩ប្រអប់ ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន